VIDEO ភ្ញៀវ​ទេ​ចរណ៍​ចាប់អារម្មណ៍​ម្ហូប​ខ្មែរ​ពិធី​ដាក់តាំង​បង្ហាញ​ក្នុង​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប

0

ដោយ  ខេង ឧត្តម 

សៀមរាបៈ ម្ហូបខ្មែរកំពុងតែត្រូវបានចាប់អារម្មណ៍ និងពេញនិយមពីសំណាក់ភ្ញៀវអន្តរជាតិ នៅក្នុងចំណោម ប្រទេសភូមិភាគអាស៊ី ក្នុងនោះម្ហូបនំខ្មែរបានបង្ហាញ់ក្នុងពិធីផ្សេងៗ និងកំពុងតែត្រូវបានបង្ហាញខ្លួននៅបណ្តាញផ្សព្វផ្សាយទូទាំងពិភពលោក នូវលក្ខណៈពិសេស និងមានរស់ជាតិឆ្ងុយឆ្ងាញ់សម្រាប់ទទួលទានគ្រប់កម្មវិធី ។
នៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាប នំម្ហូប តែ និងស្រាជាច្រើនមុខរយះពេល៥ថ្ងៃ ត្រូវបានដាក់តាំងបង្ហាញជូនភ្ញៀវទេសចរណ៍ សម្រាប់ការភ្លក់រស់ជាតិ ក៏ដូចជាការលើកស្ទួយនូវទំនាមទំលាប់ប្រពៃណីខ្មែរ ដែលមាននំបង្អែមជាច្រើនសម្រាប់ពិសារគ្រប់កម្មវិធីផ្សេងៗ ទើបមានចេតនាផ្សព្វផ្សាយម្ហូប នំអាហាររបស់ខ្មែរដែលមានតាំងដូនតាមកហើយ ឲ្យភ្ញៀវទេសចរណ៍ស្គាល់ពីនំខ្មែរ នៅក្នុចំណោមប្រទេសអាស៊ី ដែលត្រូវបានដាក់តាំងនៅរសៀលថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៦ ។
ភ្ញៀវទេសចរណ៍អន្តរជាតិ មួយរួបបានបញ្ជាក់ពីចំណាប់អារម្មណ៍ នូវលក្ខណៈពិសេសរបស់ម្ហូបខ្មែរ ដែលធ្វើឲ្យប្រជាជនទូទាំងពិភពលោក កាន់តែស្គាល់ប្រទេសកម្ពុជាកាន់តែច្រើនឡើង ដោយខ្ញុំគិតថាវាពិតជាអស្ចារ្យ ណាស់ក្រោយពីបានភ្លក់រស់ជាតិនំ និងស្រា ដែលបានផលិតនៅប្រទេសកម្ពុជា ហើយខ្ញុំគិតថានិងវិលមកទិញម្តងទៀត ខ្ញុំមកឈាងម៉ៃប្រទេសថៃហើយមកកាន់ស្រុកខ្មែរ ធ្វើឲ្យខ្ញុំចូលចិត្តជាខ្លាំងនូវភាពរាក់ទាក់របស់ ប្រជាពលរដ្ឋខ្មែរ ។
លោក ប៉ុន សាមឌី ប្រធានផ្នែកប្រតិបត្តិ នៃក្រុមហ៊ុនសាជីប៊ូមី ថ្លែងថាការដាក់តាំងបង្ហាញម្ហូបនេះជាលក្ខណៈអាស៊ី បន្ទាប់ពីភ្ញៀវបានភ្លក់ម្ហូបនេះមកគឺមានការចាប់អារម្មណ៍ ហើយជាការល្អសម្រាប់ព្រលានយន្ត ហោះអន្តរជាតិសៀមរាប ដើម្បីទាក់ទាញពីគុណតំលៃម្ហូបអាហារខ្មែរ ហើយបើគាត់ចូលចិត្តគាត់អាចរកទិញតាមហាងផ្សេងៗបាន ហើយក៏សូមផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ គាំទ្រនូវម្ហូបខ្មែរឲ្យមានឈ្មោះល្បីល្បាញដូចម្ហូបប្រទេសឯទៀត។
ប្អូនស្រី គង់ សុធារី អ្នកគ្រប់គ្រង់ផលិតផលតែយីហោ bodia បានបង្ហាញពីចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ ទាំងប្រជាពលរដ្ឋខ្មែរ និងអន្តរជាតិ ក្រោយពីបានពិសារតែឆុង ហើយក៏បានការគាំទ្រផលិតផលមករហូត ខណៈ ពេលដែលក្រុមហ៊ុនបានបើកដំណើរការ១០ឆ្នាំមកហើយដែលបានផលិតនៅក្នុងប្រទេសខ្មែរ ក្នុងនោះក៏បាន នាំចេញទៅប្រទេសចិន និងប្រទេសបារាំង និងចែកចាយលក់នៅក្នុងប្រទេសផងដែរ។
លោក ប្រ៊ុយនូ ដេសស្វូ ជានាយក គ្រប់គ្រប់ទូទៅនៃអាកាសយានដ្ធានអន្តរជាតិសៀមរាប បានថ្លែងពីគោល បំណងនៃការដាក់តាំងបង្ហាញម្ហូប នំខ្មែរ គឺចង់ឲ្យភ្ញៀវអន្តរជាតិបានស្គាល់ពីផលិតផលខ្មែរ ដូចជានំ បង្អែម ផលិតផលសម្រាប់សុខភាព និងស្រាដែលមានរស់ជាតិឆ្ងុយឆ្ងាញ់ ផលិតពីរុក្ខជាតិធម្មជាតិក្នុងស្រុក ដែលអាចយកទៅលាយជាមួយស្រាក្រឡុកពិតជាពិសេសខ្លាំងណាស់ ម្យ៉ាងទៀតគឺជាការផ្សព្វផ្សាយលើកស្ទួយ ផលិតផលរបស់ខ្មែរ ជួយដល់អាជីវករដែលកំពុងលក់នៅក្នុងទីនេះ ស្របពេលដែលរដូវខ្សត់ភ្ញៀវ ហើយការរៀបចំពិធីនេះគឺបានធ្វើឡើងបន្តបន្ទាប់ គ្នារហូតដល់៣ឆ្នាំមកហើយ ។

asset (17) asset (11) asset (10) asset (8) asset (12)
0062 0063 0064 0065 0066 0067 0068 0069 0070 0071 0072
0074 0075