ពិធី​ចុះហត្ថលេខា​នៃ​កិច្ចព្រមព្រៀង​រវាង​អ្នកវិនិយោគទុន​ថៃ និង​ម្ចាស់​អ​ជីករ​កម្ពុជា

0

​សៀមរាប​៖ ពិធី​ចុះហត្ថលេខា​ត្រូវបាន ប្រារព្វ​ឡើង​យ៉ាង​អ​ធឹ​ក​អ​ធ័​ម ដោយមាន​អ្នក​ធុរៈកិច្ច​ថៃ និង​កម្ពុជា បាន ផ្តោតទៅលើ​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម និង​ការដឹកជញ្ជូន​ផលិតផល​ថៃ ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កន្លងមក ការនាំ​ផលិតផល​ចូល​បានត្រឹមតែ ៣០ គីឡូម៉ែត្រ ភាគី​ថៃ​ស្នើរ​សុំ​ឲ្យ​មានការ ដឹកជញ្ជូន​ផលិតផល​ដល់ ខេត្តបន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ និង​ខេត្តស្ទឹងត្រែង ក្រោយពី​បាន​ប្រជុំ ពិ​ភាគ​ក្សា​រួចមក អាជ្ញាធរ​ខេត្តសៀមរាប បាន​បញ្ជាក់ថា បាន​សុំ​សំណើរ​ទៅ​ក្រសួងមហាផ្ទៃ​រួចហើយ ។​ ​

ពិធី​នេះ​ត្រូវបាន​ប្រារព្វ​ឡើង​នៅ​សណ្ឋាគារ បុរី​អង្គរ ក្រោម​អធិបតីភាព ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាល​នៃ កណៈ​អភិបាលខេត្ត​សៀមរាប និង​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ ព្រមទាំង​ប្រធាន អនុប្រធាន សភាពាណិជ្ជកម្ម​អ្នក​ធុរៈកិច្ច ថៃ ចំនួន​២០​ខេត្ត និង អ្នក​ធុរៈកិច្ច​កម្ពុជា​៥​ខេត្ត ព្រមទាំង​ម្ចាស់​អជីវ​ករ​ចូលរួម​ផងដែរ​។​ ​

សម្រាប់​ផលិតផល ដែល​ត្រូវបាន ចាប់ដៃ​គូរ​ចំនួន ៥៤ គូរ​អ្នក​ធុរៈកិច្ច ស្នើរ​នឹង ៤៧​លាន​បាត ដែលមាន​ផលិតផល អង្ករ ស្រូវ សណ្តែកសៀង ចេក កៅស៊ូ គ្រាប់ស្វាយចន្ទី ចង្រិត កាហ្វេ ចំណី​ត្រី ចំណី​សត្វ ផលិតផល​ទាំងនេះ គ្រង នឹង​ដំណើរការ​ឆាប់ៗ​នេ​ពេលនេះ ។​ ​

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ បាន​មានប្រសាសន៍ នៅក្នុង​អង្គប្រជុំ​ថា ដោយមាន​សេចក្តី​ត្រេ​ត​អរ ក្នុងការ គាំទ្រ​ឲ្យ​សភាពាណិជ្ជកម្ម ប្រទេស​ទាំងពី ទទួលបាន​ការអភិវឌ្ឍ​ន៍ ខាង​ផ្នែក​ពា​ណិ​ជ្ចក​ម្ម និង​សម្រួល​ដល់​ការដឹកជញ្ជូន និង​សហការ​សាមគ្គី ជម្រុញ​ឲ្យ​សភាពាណិជ្ជកម្ម ថៃ និង​កម្ពុជា និង​ប្រទេសជិតខាង នៅក្នុង​អា ស៊ាន ឲ្យ​មាន​ភាព​គង់វង្ស និង​រីកចំរើន និង​សូម​ថ្លែងអំណរគុណ​ដែល​ប្រទេស​ទាំងពី បាន​ដើរ​លើផ្លូវ​ពាណិជ្ជកម្ម​រួមគ្នា និង​បាន​ត្រៀមលក្ខណៈ​ជាស្រេច​សម្រាប់​ជា​សមាជិក​អាស៊ាន ។​ ​

ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាល​នៃ កណៈ​អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា ទាក់ទង​និង​ការ ទិញ​លក់ ជាមួយនឹង អ្នក​ធុរៈកិច្ច​២០​ខេត្ត និង​កម្ពុជា​៥​ខេត្ត ខ្ញុំ​សូម​សម្តែង​នូវ​ការស្វាគមន៍ និង​មាន​សេចក្តី សោម​ន្ស​រីករាយ ក្នុង​ពិធី​ចុះហត្ថលេខា និង​បិទ​កិច្ចប្រជុំ ស្តីពី​ការពិភាក្សាគ្នា ដើម្បី​យោគយល់​គ្នា ទាក់ទង​ទៅ នឹង​ការលក់​ទិញ នូវ​ទំនិញ​កសិផល និង​ការចរចារ​ចាប់ដៃ​គូរ​ពាណិជ្ជកម្ម និង​សូម​សម្តែង​នុ​វ​ការស្វាគមន៍ យ៉ាង​កកក្តៅ​ចំពោះ​អភិបាលខេត្ត​សុរិន្ទ

អភិបាលរង​ខេត្ត​បុរី​រ័​ម នគររាជ​សីមា ស៊ីសាកេត ព្រមទាំង​ប្រតិភូ អមដំណើរ និង​ប្រតិភូ​ថ្នាក់ដឹកនាំ​របស់​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​ដ៏​មាន​សារៈសំខាន់​នេះ ដើម្បី​ច​ម្រុ​ញ​ឲ្យ​ប្រជាជន​នៃ​ប្រទេស​ទាំងពី មាន​សកម្មភាព​លើ​វិស័យ​ពាណិជ្ជកម្ម កាន់តែ​រលូន និង​មានការ វិវត្តន៍​ឈានឡើង​ជា​លំដាប់ ជា​ចុងក្រោយ​ឯកឧត្តម បាន​ជូនពរ​ដល់​រវាង​អ​ជូ​វករ ម្ចាស់​អជីវ​កម្ម​ប្រកប​តែ​និង សេចក្តីសុខ ធ្វើដំណើរ​ត្រឡប់​ដោយ​សុ​វត្តិភាព​។​ ​ ​ 20140531_101848 20140531_100548 20140531_100538 20140531_100519 20140531_094430

Image7 Image2 Image3 Image4 Image5 Image6 Image7

សូមរងចាំអានបន្ថែម ខណៈនេះសហការី កំពង់រួបរួមពត៌មាន