បែកធ្លាយជាសាធារណៈលោកឧកញ៉ាឌីឌុកនិងក្រុមហ៊ុនសំអឿនសុវណ្ណ ឃុបឃិតគ្នារ ដំឡើងម៉ាស៊ីនអារឈើនៅខេត្តព្រះវិហារដើម្បីប្រមូលទិញឈើពីពលរដ្ឋ

0

ខេត្តព្រះវិហារ៖ បែកធ្លាយ ជាសាធារណះថា លោកឧកញ្ញា ឌីឌុក និងក្រុមហ៊ុន សំអឿនសុវណ្ណ ឃុបឃិតគ្នារ ដំឡើងរោងចក្រ អារឈើ ខ្នាតយក្ស មួយដែលមាន ទីតាំងស្ថិតនៅ ចំណុចអូរស្នៀត ស្ថិតក្នុងភូមិអូរស្នៀត ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ដើម្បីកាប់ បំផ្លាញព្រៃឈើsrnews-post64 និងប្រមូលទិញឈើ ពីប្រជាពលរដ្ឋ នៅតំបន់នោះ។មានសេចក្តីរាយការណ៍ថា សកម្មភាព តំឡើងរោង ចក្រដាក់ម៉ាស៊ីន អាឈើ នៅខេត្តព្រះវិហារ នាំឲ្យមាន ការកាប់ បំផ្លាញព្រៃឈើ កាន់តែ រីករាលដាល កាន់តែច្រើនឡើងៗ ដែលប្រឈម ទៅនិងគ្រោះមហន្តរាយ យ៉ាងធ្ងន់ធ្ងរ។
បើទោះបីជា មានការចោទ ប្រកាន់ យ៉ាងនេះក្ដី គេហទំព័រ ខេមរាដេលីមិនទាន់ ទទួលបាន ការបក ស្រាយ បំភ្លឺពី លោកឧកញ៉ាឌីឌុក និងតំណាង ក្រុមហ៊ុន សំអឿន សុវណ្ណ នៅឡើយទេ នាព្រឹកថ្ងៃពុធនេះ ដោយមិនមាន លេខទូរស័ព្ទ។
តាមសេចក្ដី រាយការណ៍ បានឲ្យដឹងថា លោកឧកញ្ញ៉ ឌីឌុក និងក្រុមហ៊ុន សំអឿនសុវណ្ណ កំពុងតែប្រមូលទិញឈើពីខាងក្រៅ ដឹកចូលយកទៅអារច្រៀក យ៉ាងទ្រហឹងអឹង កងពេញ ស្រុកឆែប រូចដាក់គរគំនរ ដូចភ្នំ សម្រាប់ដឹកចេញបន្ត យកទៅលក់ នៅតាមដេប៉ូ ឈើនានា ជាច្រើនកន្លែង តាមបណ្ដា ខេត្តក្រុងប្រទេសកម្ពុជា។
ប្រភពបានបន្តថា ក្រុមហ៊ុនមួយនេះថែម ទាំងហ៊ាន ប្រកាសជាសាធារណៈ ឲ្យប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្បែរនោះនាំគ្នាចូល ទៅកាប់ឈើ យកទៅលក់ នៅក្នុងរោងចក្រ អារឈើពួកគេ ដោយបើកចំហរ ទាំងយប់ទាំងថ្ងៃ។
សេចក្ដីរាយការណ៍ ដដែលបញ្ជាក់ថា ជារៀងរាល់យប់ថ្ងៃ គេតែងឃើញមាន ឡានយីឌុបធំៗ រាប់សិបគ្រឿង ត្រូវបានគេបញ្ឈរត្រៀបត្រា នៅតាមផ្លូវក្បែររោងចក្រ និងនៅខាងក្នុង រោងចក្រអារឈើ រង់ចាំដឹក ឈើចេញពីរោងចក្រ ដើម្បីទៅផ្គត់ផ្គង់ តាមដេប៉ូដោយ មានមន្ត្រីជំនាញ និងកងកម្លាំង ជួយការពារ សម្រួល មធ្យោបាយ យ៉ាងរលូនមិនមានការរំខាន ពីសមត្ថកិច្ចសូម្បីតែម្នាក់។ នៅជុំវិញបរិវេណ រោងចក្រអារឈើ មានកម្លាំងសន្តិសុខ និងវិទ្យុទាក់ទង ដេកក្នុងអង្រឹង យាមប្រចាំការ មិនឲ្យនរណាចេញ ចូលក្រៅ ពីអ្នកលក់ឈើនោះទេ។
តាមអ្នក យកព័ត៌មាន បានស្រង់ ប្រសាសន៍ លោក ជុំពុយ អភិបាលស្រុកជ័យសែន ដោយអភិបាល បានអះអាងថា ក្រុមហ៊ុនកំពុង ប្រមូលទិញឈើនេះ ឈ្មោះ ក្រុមហ៊ុនសំអឿនសុវណ្ណ ជាក្រុមហ៊ុនស្របច្បាប់ ព្រោះគេមានច្បាប់ អនុញ្ញាតត្រឹមត្រូវពីថ្នាក់លើ «ក្រុមហ៊ុនគេស្របច្បាប់ យើងមិនអាចធ្វើអ្វីកើតទេ ក្រុមហ៊ុននេះ បានសាងសង់ រោងចក្រអារឈើ និងប្រមូលទិញឈើ ទើបតែក្នុងរយៈពេល ប្រមាណជាពីរ ឬបីខែប៉ុណ្ណោះ ដោយប្រកាសឲ្យអ្នកភូមិ ស្ម័គ្រចិត្តលក់ឈើ ឲ្យក្រុមហ៊ុន»។srnews-post64
យោងតាមឯកសារ ដែលត្រូវបានផ្សាយដោយ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនថ្មីៗនេះ បានឲ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញលិខិត អនុញ្ញាតលេខ ២៤៣៨ ក.ស.ក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ដែលចុះហត្ថលេខា ដោយលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុញ្ញាតឲ្យក្រុមហ៊ុន សំអឿន សុវណ្ណ ចុះកាត់ប្រមូលផល អនុផលព្រៃឈើ ដើម្បីបង់ពន្ធជូនរដ្ឋ លើផ្ទៃដីសម្បទាន សង្គមកិច្ចទំហំ ៤៣៣៤,៦១ហិកតារ ស្ថិតនៅស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ ដោយយោងលើ លិខិតលេខ ២២១ លល/គអ/ទរ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ របស់សាលាខេត្តព្រះវិហារ និងមតិរបស់រដ្ឋបាលព្រៃឈើ អនុញ្ញាតឲ្យក្រុមហ៊ុន សំអឿន សុវណ្ណ ចុះប្រមូលផល អនុផលព្រៃឈើ ក្នុងដីបម្រុងទុក សម្រាប់កំណើន ប្រជាពលរដ្ឋ។
ប្រព័ន្ធផ្សព្វផ្សាយដដែលបានសរសេរថា ទោះយ៉ាងណាលោក សំអឿន សុវណ្ណ ជានាយកក្រុមហ៊ុន បានរារាំងអ្នកសារព័ត៌មាន ពុំអនុញ្ញាតឲ្យចូល ទៅខាងក្នុងបរិវេណ រោងចក្រអារឈើទេ ដោយលោកអះអាងថា ក្រុមហ៊ុនរបស់លោក បានទទួលសិទ្ធិ ប្រមូលផល អនុផលព្រៃឈើ ពីរាជរដ្ឋាភិបាល ដោយមានចំណារយល់ព្រម ពីនាយករដ្ឋមន្ត្រី និងអាជ្ញាប័ណ្ណ ពីក្រសួងគ្រប់គ្រាន់។ លោកបានថ្លែងថា៖ «ខ្ញុំបានប្រកាស ក្នុងអង្គប្រជុំថ្នាក់ខេត្ត ថ្នាក់ស្រុក ជាមួយអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ថា ក្រុមហ៊ុនប្រកាសទិញឈើ ពីប្រជាពលរដ្ឋ ដែលសុខចិត្តលក់ ដោយស្ម័គ្រចិត្ត មិនមានការបង្ខំអ្វីឡើយ (មានន័យថា ក្រុមហ៊ុនជាអ្នកប្រកាស ឲ្យប្រជាពលរដ្ឋកាប់ឈើ លក់ឲ្យក្រុមហ៊ុន ជាផ្លូវការជាចំហ) ហើយមិនមាននរណា ចាប់ចងអ្វីទេ ប្រសិនបើដឹកឈើ លក់ឲ្យក្រុមហ៊ុន»។
គួរបញ្ជាក់ដែរថា តំបន់ព្រៃព្រះរកា មានផ្ទៃដីទំហំប្រមាណ ៩ម៉ឺន ៨ពាន់ហិកតារ (ជិត ១០ម៉ឺនហិកតារ) នៅក្នុងភូមិសាស្ត្រ ប្រជុំស្រុកចំនួន៣ មានស្រុកឆែប ស្រុកជាំក្សាន្ត និងស្រុកត្បែងមានជ័យ នៃខេត្តព្រះវិហារ គឺជាតំបន់ព្រៃស្រោង និងជាដែនជម្រកសត្វព្រៃ ដែលនៅសេសសល់ ចុងក្រោយបង្អស់ បន្ទាប់ពីតំបន់ ព្រៃឡង់ដ៏ធំ ជាប់ភូមិសាស្ត្រ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ដែលត្រូវរងការវិនាស ដោយសារតែ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ដីសម្បទានសេដ្ឋកិច្ច ជាច្រើនម៉ឺនហិកតា ទៅឱ្យក្រុមហ៊ុនឯកជន វិនិយោគដំណាំ កសិឧស្សាហកម្ម ក្នុងប្រទេសកម្ពុជារួចមកនោះ៕

srnews-post64