រថយន្ត​ដឹក​ដី​ធ្វើ​ថ្នល់​ផ្លូវជាតិ​លេខ​៦ ព្រលះ​ជាមួយ​តូ​រី​រត់​ឈ្នួល របួសធ្ងន់​ស្រាល ៧​នាក់​ អ្នកធ្វើដំណើររួចផុតពីសេចក្តីស្លាប់ ទាំងព្រលឹងចុងសក់

0

​កំពង់ធំៈ រថយន្ត​ធុន​យក្ស ដឹក​ដី​របស់​ក្រុមហ៊ុន​សាងសង់​ផ្លូវជាតិ​លេខ​៦ បាន​ចងកំហឹង​ជាមួយ​រថយន្ត ផ្តាច់​ព្រលឹង​តាក់ស៊ី​តូ​រី​ស យ៉ាង​ពេញទំហឹង លាន់​ដូច​រន្ទះ​ខែប្រាំង បណ្តាល​ឲ្យ​មាន អ្នករួមដំណើរ របួសធ្ងន់​៣​នាក់​និង​ស្រាល​៤​នាក់ ចំណែក​រថយន្ត​តូ​រី​ស បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី សំណាងល្អ​ក្នុងករណី​គ្រោះថ្នាក់ ចរាចរ​នេះ មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់បាត់​បងជីវិត តែ​ជនរងគ្រោះ​បាន​រួច​ផុតពី​សេចក្តីស្លាប់ ដោយ​លំបាក​។​ ​

ហេតុ​ការ​នេះ​បាន​កើតឡើង នៅវេលា​ម៉ោង ១០.២០​នាទី​ព្រឹក ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៤ រថយន្ត​ទាំងពី គ្រឿង​បាន​ត្របាក់​គ្នា​នៅត្រង់ចំនុច វាល​ស​សៃ ស្ថិតនៅ​ភូមិ​តាំងគោគ ឃុំ ស្រ​យោង ស្រុក​បារាយណ៍ ខេត្ត កំពង់ធំ ។ ​

តាម​ការ​ឲ្យ​ដឹង​ពីសា​ក្សី ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត​ដឹក​ដី របស់​ក្រុមហ៊ុន​សាងសង់​ផ្លូវ កំពុងតែ​ដឹក​ដី ក៏​ស្រាប់​តែមាន​រថយន្ត​ផ្តាច់​ព្រលឹង ប្រភេទ​តូ​រី បាន​បើក​យ៉ាង​លឿន ហើយក៏​បានគេច​និង​កន្លុក ក៏​ជ្រុល​ទៅបុក​គ្នា​ជាមួយ​រថយន្ត​ធុន​យ​ក្យ ក្នុងទិសដៅ​ប​ញ្ជ្រា​សទិស​គ្នា បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ខ្សែភ្លើង ឆេះ​សន្ធរ​សន្ធៅ​នៅ​កន្លែងកើតហេតុ​តែម្តង ។​

ខណៈពេលដែល​កើតហេតុ ក៏​ស្រប​ពេលដែល រថយន្ត​របស់​កាកបាត​ក្រហម មកដល់​ល្មម ហើយក៏​លើក​ជនរងគ្រោះ​មកកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ បន្ទាន់ ទើប​មិន​បណ្តាល​ឲ្យ​ស្គាល​អត្តសញ្ញាណ ចំណែក​តៃកុង​ឡាន​ទាំងសងខាង ក្រោយពី​កើតហេតុ ក៏​ចុះ ពីលើ​រថយន្ត ដាក់​មេ​ប្រូច​បាត់ស្រមោល​តែម្តងទៅ ។​

​ក្រោយពេល​កើតហេតុ កំលាំង​នៃ​អធិការដ្ឋាន ស្រុក​បារាយណ៍ សហការ​ជាមួយ កងរាជអាវុធហត្ថ​ស្រុក បារាយណ៍ បាន​ចុះទៅ​កន្លែងកើតហេតុ ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍ ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរ នៅលើ ដងផ្លូវ សម្រាប់​រថយន្ត​បង្ករ​ហេតុ​ទាំងពី​គ្រឿង ត្រូវបាន​បញ្ជូន​មកកាន់ អធិការដ្ឋាន​ស្រុក​បារាយណ៍ ដើម្បី រងចាំ​ភាគី​ទាំងសងខាង​ចូលមក​ដោះស្រាយ​ដោយ​សន្តិវិធី ។​ ​image-7a0c1de319810748313f94be1d3f9bf71da224326981c2ee0b7e0d93ca0ffb23-V_resized image-69f888c2220e1a5f4198a94374e64ebedc74db919219e0fcf4baa3b2609ea465-V_resized image-995fc2b9191e27d05cbffacbd04195a918e2a1b1b982a3ccb054d5d4ac26812a-V_resized image-8444fca6a1f7ac5789fc058b9f435b709d434e3524f74326765c689747cfa2b7-V_resized image-10376fad68d93306a381cd6b6be58aad608a5054fbb568e3813741603709bb83-V_resized image-37510a357fdc9ff5b41bba06dcb68cc0224ae0b6f754781188f45f00debebc43-V_resized image-b66112cc2b53b1344c92d90e0eb16e8f58b1fb011f5e3f7078bc3094a6dd92e9-V_resized image-dcf05a389b6cd9bf63ddb6c9ebe668b410cd166591fb2b64fbeb15d36acb3773-V_resized image-2b21ce1538709e9fda519b0734ecb475f3f134b4edaa4682d42fe312fb6f2983-V_resized