សមត្ថកិច្ចខេត្តកំពតឃាត់ខ្លួនជនជាតិចិនចំនួន១៤នាក់

0

ខេត្តខេត្តកំពត: កម្លាំង​អធិការ​ដ្ឋាន​ នគរបាល​ស្រុក​ឈូក​ បានធ្វើការឃាត់ រថយន្តម៉ាក សាំងយ៉ុង ពណ៌ ទឹកប្រាក់ ស្លាកលេខ ភំ្នពេញ 2AH- 04 65 នៅភូមិអង្គឃ្លៃ ឃុំ ត្រម៉ែង ស្រុក ឈូក ដែលបានដឹក ជនជាតិចិនចំនួន​ ១៤នាក់ (ប្រុស) ល្មើស​​បម្រាម​រាជរដ្ឋា ភិបាល ដោយឆ្លង​កាត់​ ពី​ខេត្ត​ព្រះសីហនុ​ មក​ខេត្ត​កំពត​ ហើយឆ្លងកាត់ ភូមិសាស្ត្រ ឃុំតេជោអភិវឌ្ឍន៍​ ស្រុកឈូក សមត្ថកិច្ចឃាត់ខ្លួនបាននៅវេលាម៉ោង៩:០០នាទីព្រឹកថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ​២០២១​។
ករណីនេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត​កំពត​ បាននិងកំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត កំពត ដើម្បីចាត់ការតាមផ្លូវច្បាប់៕ អ៊ួង វុឹង