គម្រោងវិនិយោគលំនៅដ្ឋានដ៏ធំមួយនឹងធ្វើឲ្យពលរដ្ឋស្រុកដងទង់រស់នៅក្នុងភាពស៊ីវីឡៃដូចអ្នកទីក្រុង

ខេត្តកំពត៖តំណាងក្រុមហ៊ុនម្ចាស់គម្រោង “បូរីធម្មជាតិដងទង់” បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបានព្យាយាមបង្កើនបរិមាណ និងគុណភាពសំណាង់លំនៅដ្ឋាននៅតាមតំបន់ជនបទ ដោយកាត់បន្ថយប្រាក់ចំណេញឲ្យនៅតិចបំផុត ក្នុងគោលបំណងចង់ឲ្យប្រជាពលរដ្ឋមានគេហដ្ឋានស្អាត ទំនើបទាន់សម័យ រស់នៅប្រកបដោយផាសុខភាព និងស៊ីវីឡៃដូចអ្នកទីក្រុងដែរ។លោក សេង សុធី តំណាងឲ្យក្រុមហ៊ុនម្ចាស់គម្រោងបូរីធម្មជាតិដងទង់ បានប្រាប់ឲ្យដឹងថា ឆ្លងកាត់បទពិសោធជាច្រើនឆ្នាំនៅលើវិស័យអចលនទ្រព្យ ក្រុមហ៊ុនបានសំឡឹងឃើញសកត្តានុពលរបស់ស្រុកដងទង់ ដែលជាស្រុកនៅឆ្ងាយពីក្រុង ប៉ុន្តែនៅជិតតំបន់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ដែលជាទីកន្លែង អាចមានការអភិវឌ្ឍខ្លាំង ក្រោយពេលចប់ជំងឺកូវីដ១៩។ ម្យ៉ាងទៀតដើម្បីរួមចំណែកជាមួយអាជ្ញាធរក្នុងការអភិវឌ្ឍន៍លំនៅដ្ឋានក្នុងមូលដ្ឋានស្រុក ឲ្យកាន់តែប្រសើរផង ទើបក្រុមហ៊ុនបានជ្រើសរើសយកទីតាំង ភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពតនេះបង្កើតគម្រោងបូរីដងទង់នេះឡើង។ លោកបន្តថា ផ្ទៃដីគម្រោងមានទំហំចំនួន១២ហិកតា គ្រោងសាងសងផ្ទះចំនួន៨៩៨ខ្នងផ្ទះ ចាប់ផ្តើមសាងសង់នៅពាក់កណ្តាលខែក្រោយ ហើយបញ្ជប់ក្នុងរយៈពេល១៨ខែ។សម្ភាស១. (៤៥វិ)។លោកបានបន្ថែមថា អតិថិជនគោដៅសម្រាប់គម្រោងនេះគឺបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកដងទង់នេះផ្ទាល់ចំនួន៤០ភាគរយ ចំណែកដែលនៅសេសសល់ គឺសម្រាប់ពលរដ្ឋនៅស្រុកក្បែរៗនេះ ព្រោះក្រុមហ៊ុនបានដាក់តម្លៃថោកសមរម្យបំផុតចន្លោះពី ១ម៉ឺនប្រាំពាន់ដុល្លា ទៅ៦ម៉ឺនដុល្លាទៅតាមប្រភេតផ្ទះ គឺព្យាយាមកាត់បន្ថយប្រាក់ចំណេញរបស់ខ្លួនឲ្យនៅតិច ដើម្បីបង្កើនគុណភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រើសើរ ។សម្ភាស ២. (៤៦វិ)។តំណាងម្ចាស់គម្រោងរូបនោះ បានបញ្ជាក់ថា ក្រុហ៊ុននឹងប្រើវិធីសាស្ត្រដើម្បីជួយឲ្យពលរដ្ឋស្រុកដងទង់មានលទ្ធភាពអាចទិញ និងអាចរស់នៅប្រកបដោយផាសុខភាព ទំនើបទាន់សម័យ ដូចអ្នករស់នៅទីក្រុងភ្នំពេញដែរ ៕