លោក គួច ចំរើន មន្ត្រីត្រូវចេះច្នៃប្រឌិត ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យ មានតម្លាភាព ប្រសិទ្ធភាពមិនបក្សពួកគ្រួសារ និយម ដើម្បីឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត

0

ខេត្តព្រះសីហនុ៖នៅក្នុងកិច្ចប្រជុំពិភាក្សាលើការផ្តល់សេវាដីធ្លី សេវាសំណង់ និងសេវាច្រកចេញចូលតែមួយ  ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាព អង្គភាពច្រកចេញចូលមួយខេត្ត ប្រធានការិយាល័យភូមិបាលក្រុងស្រុកទាំង ៥ក្នុង ខេត្ត ព្រះសីហនុ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ លោក  គួច ចំរើន បានមានប្រសាសន៍ណែនាំដល់មន្ត្រី ផ្តល់ សេវាសាធារណៈ ទាំង អស់នៅថ្នាក់ខេត្ត ក្រុង ស្រុកនិងមន្ទីរអង្គភាពពាក់ព័ន្ធត្រូវរួមគ្នាបង្កើតគំនិតថ្មីឆ្លើយតបនឹង ការ ដោះស្រាយ បញ្ហាប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយគុណភាព គុណតម្លៃ សមត្ថភាព និងគណនេយ្យ ភាពដើម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្តគាំទ្រការផ្តល់សេវាសាធារណៈរបស់អង្គភាពច្រកចេញចូលតែមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ដោយក្នុង នោះលោក គួច ចំរើន បានសង្កត់ធ្ងន់ថាយើងត្រូវប្រមូលផ្តុំ ពិនិត្យសេវាស្មុគស្មាញ បង្កើនការ ទទួលខុសត្រូវ ដើម្បីពន្លឿនការផ្តល់សេវាសាធារណៈ និងកាត់បន្ថយមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធលើសេវា (ដីចុះបញ្ជីលក្ខណៈជាប្រព័ន្ធរួច) ដើម្បីធានាការផ្តល់សេវាបានលឿន។ យើងត្រូវរួមគ្នាគិត រួមគ្នាដោះស្រាយ រួម គ្នារកវិធីថ្មីៗដើម្បីដោះស្រាយ ដូច្នេះមន្ទីរជំនាញ និងអាជ្ញាធរក្រុង ស្រុក ត្រូវជម្រុញការចុះបញ្ជីដីធ្លីឱ្យបានលឿន ដែលជាវិធានការល្អ មានយុត្តិធម៌សង្គម មានភាពសុខសាន្តផ្លូវចិត្ត ម្យ៉ាងទៀតប័ណ្ណរបស់គាត់អាចយក ទៅដាក់ ធនាគារ ដើម្បីយកលុយបង្កើតមុខរបរថ្មី និងបង្កើនជីវភាពគ្រួសារ។

ហើយចំនុចដែលត្រូវធ្វើការកែប្រែគឺ ទីមួយ ឥរិយាបថមន្ត្រី ក្នុងការផ្តល់សេវា មិនត្រូវប្រើពាក្យសំដីមិនសមរម្យទៅកាន់ប្រជាពលរដ្ឋមកទទួលសេវា និងទីពីរ គឺត្រូវពន្លឿន ការ ផ្តល់សេវាឱ្យបានកាន់តែឆាប់រហ័ស ដោយការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិឥរិយាបថមន្ត្រីរបស់យើងគឺមិនទាន់ឆ្លើយតបទៅនឹងតម្រូវការនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅឡើយ។ដូចនេះមន្ត្រីផ្តល់សេវាសាធារណ:នៅតាមច្រកចេញចូលតែមួយខេត្ត ក្រុង ស្រុក របស់យើងត្រូវតែ បន្តកែលម្អឥរិយាបថ ស្របតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា “មន្រ្តីរាជការជាខ្ញុំបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រ” និងអភិក្រមរបស់ សម្តេចតេជោ គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់” ៕

(ដោយនាគសមុទ្)រ