គណបក្សប្រជាជនកម្ពុជាចាប់ផ្តើមបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការ ងារគណ បក្សចុះមូលដ្ឋានខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ២០២២នេះបានអញ្ជើញជាអធិបតីដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ ទូទាំងខេត្តព្រះសីហនុ។

សម្រាប់ខេត្តព្រះសីហនុ យុទ្ធនាការឃោសនារកសម្លេងឆ្នោតនេះ មានសកម្មភាពនៅគ្រប់មូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងនោះសមត្ថកិច្ចចំរុះក៏បានដាក់កម្លាំងការពារ រក្សាសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីបង្កឱកាស ដល់ ដំណើរការឃោសនារបស់គណបក្សនយោបាយផងដែរ។

ឯកឧត្តម សាយ សំអាល់  យុទ្ធនាការឃោសនាបោះឆ្នោត គឺជាសក្ខីភាពបញ្ជាក់ឱ្យយើង ឃើញយ៉ាង ច្បាស់ នូវការប្រកាន់ខ្ជាប់គោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលបានចាក់ឫសយ៉ាងជ្រៅ នៅក្នុង សង្គមកម្ពុជា។ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថាកន្លងមកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ បានខិតខំអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានដាក់ ចេញ នូវផែនការរួម និងបង្កើតគណៈកម្មការដឹកនាំ និងអនុគណៈកម្មការផ្សេងៗ សម្រាប់ការ បោះឆ្នោតជ្រើស រើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះផងដែរ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ពីគ្រប់គណបក្សនយោបាយដែលដាក់បេក្ខជនឈរឈ្មោះ បានចាប់ផ្តើមហើយ នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ ហើយការឃោសនានេះ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃ២១ឧសភា រហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២៕

(ដោយនាគសមុទ្រ)