ផ្លូវកៅស៊ូមួយខ្សែតភ្ជាប់ពីភូមិឃ្លាំងប្រាក់ទៅកាន់ភូមិទ្រាជើងជាង ១ពាន់ម៉ែត្រដែលរងការខូចខាតពេលនេះបានកសាងរួចរាល់ហើយអរគុណសម្ដេចតេជោ អរគុណ លោកអភិបាលខេត្ត

កំពង់ឆ្នាំង ៖ ផ្លូវកៅស៊ូមួយខ្សែជាង១ពាន់ម៉ែត្រតភ្ជាប់ពី ភូមិឃ្លាំងប្រាក់សង្កាត់ប្អេរទៅកាន់ភូមិទ្រាជើងឃុំស្រែថ្មី ដែលរងការ ខូចខាតយ៉ាងខ្លាំងក្នុងរដូវវស្សាឆ្នាំចាស់កន្លងមកក្នុងពេលនេះបានជួសជុលនិងកសាងរួចហើយ ។ ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវនេះរាប់ពាន់នាក់មានការសប្បាយចិត្តយ៉ាងខ្លាំងដោយសូមគោរពថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអភិបាល
ខេត្ត និងជាពិសេសសូមអរគុណសម្ដេចតេជោ ហ៊ុនសែន ដែលបានផ្តល់ថវិកាជួសជុលកសាងផ្លូវនេះ។

លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ ឆ្នាំងបានអោយដឹងថា ផ្លូវកៅស៊ូ ជាង ១ពាន់ម៉ែត្រខាងលើនេះ នៅក្នុងអំឡុងខែវស្សាឆ្នាំចាស់បានរងការខូចខាតយ៉ាងខ្លាំងធ្វើឲ្យប្រជាពលរដ្ឋ ជួបការលំបាកក្នុងការធ្វើដំណើរ ។ ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង ជាងមួយខែកន្លង មកនេះ បានទម្លាក់ថវិការបស់រដ្ឋបាលខេត្ត ប្រគល់ឱ្យវិស្វករជំនាញនិងកម្មករ នៃមន្ទីរសាធារណការខេត្តធ្វើការជួសជុលផ្លូវឡើងវិញ និងដោយសារការយកចិត្តទុកដាក់ជួសជុលរយៈពេល១ខែរបស់វិស្វករនិងកម្មករនៃមន្ទីរសាធារណ
ការ ខេត្តកំពង់ឆ្នាំង ផ្លូវកៅស៊ូជាង១ពាន់ម៉ែត្រនេះបានកសាងរួចហើយក្នុងពេល
ថ្មីៗនេះ និងប្រជាពលរដ្ឋជួយដាក់លូនៅតាមមុខផ្ទះពួកគាត់មួយចំនួនតែប៉ុណ្ណោះដឹងរួចរាល់ជាស្ថាពរ ។

លោកប្រធាន មន្ទីរសាធារណការខេត្តក៏សូមអំពាវនាវផងដែរដល់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវពីភូមិឃ្លាំងប្រាក់ទៅដល់ភូមិទ្រាជើងសូមមេត្តាម្ចាស់ការជួយដាក់លូបង្ហូរ ទឹកនិងរតាមមុខផ្ទះខ្លួនផងដើម្បីកុំឲ្យខូចផ្លូវនិងទឹកលិចចូលផ្ទះ ។

ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវខាងលើនេះនិងអ្នកប្រើប្រាស់ផ្លូវនេះរាប់ពាន់នាក់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯក ឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាល
ខេត្តដែលបានយកចិត្តទុកដាក់ជួយគិតគូរនិងចំណាយថវិការបស់រដ្ឋបាលខេត្តជួយជួសជុលផ្លូវខាងលើនេះ ដើម្បីដោះស្រាយផលលំបាកជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើចរាចរណ៍ ។

ប្រជាពលរដ្ឋបានលើកឡើងថា មានផ្លូវគឺមានក្តីសង្ឃឹម មានជីវភាពរស់នៅល្អប្រសើរ និងមានគណ:បក្សប្រជាជនពិតជាមានការអភិវឌ្ឍលើគ្រប់វិស័យ និងសូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដែលជាវីរជនសន្តិភាព ជាអ្នកដឹកនាំនាវាកម្ពុជាឆ្លងកាត់ការលំបាកគ្រប់ដំណាក់ កាល ដើម្បីប្រទេសជាតិមានសុខសន្តិភាព៕ សុខ គឹមសៀន