លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ បន្ត ឧបត្ថម្ភថវិកា២លានរៀលនិងនិងគ្រឿងឧបភោគបរិភោគ ដល់បុរសម្នាក់ពិការដៃ ដោយសារគ្រោះថ្នាក់ឆក់ខ្សែរភ្លើងនៅខេត្តបាត់ដំបង

0

ខេត្តបាត់ដំបង ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោក ជំទាវ ហេង គីមជី នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះបាន ចាត់តំណាងនាំយកថវិកាចំនួន០២លាន បន្ថែមទៀត រូមនិងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដោយផ្ទាល់ ជួន ដល់ដៃបុរសម្នាក់ ពិការដៃដោយ សារគ្រោះ ថ្នាក់ឆក់ ខ្សែរភ្លើង រស់នៅ ភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

បុរស ពិការដៃខាងលើ សព្វថ្ងៃកំពុងរស់នៅជាមួយប្រពន្ធ មានផ្ទៃពោះជិតគ្រប់ខែម្នាក់ និងមានជីវភាព ក្រីក្រលំបាក ហើយការរស់នៅសព្វថ្ងៃ គឺបានសុំដំបូលផ្ទះ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្នាក់នៅ ជាបណ្ដោះ អាសន្ន។

បុរសរងគ្រោះនិង ប្រពន្ធក្រោយទទួលបានថវិកាពីតំណាង របស់លោកឧកញ៉ា ទៀ វិចិត្រនិងលោក ជំទាវ ហេង គីមជី ក៏បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ លោកឧកញ៉ា និងភរិយា ដែលបាន ផ្តល់ថវិកា ដើម្បីជួយសម្រាល នូវទុក្ខលំបាក ដល់ក្រុមគ្រួសារ របស់ពួកគាត់ ក្នុងពេលពួកកំពុងជួបការលំបាក ដោយ ថវិកាដែលលោក ឧកញ្ញ៉ា និងលោកជំទាវផ្តល់ឲ្យនាពេលនេះ គឺជាការ ដោះទុកលំបាកធំបំផុត ក្នុងពេល ប្រពន្ធគាត់ជិតគ្រប់ខែ សម្រាកកូន។

គួររំលិកផងដែរថា៖នេះជាលើកទី២ ហើយដោយកន្លងមក កាលពីរសៀល ថ្ងៃទី១៩ខែ ឧសភា ឆ្នាំ ២០២២ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណ បក្ស ប្រជាជនកម្ពុជាខេត្តព្រះសីហនុ និងលោកជំទាវហេង គីម ជី ក៏បានបញ្ជូនក្រុមការងារនាំយកថវិកា ចំនួន ០២លានរៀល ឧបត្ថម្ភ ដល់បុរស ពិការ ដៃដោយសារគ្រោះថ្នាក់ឆក់ ខ្សែ រភ្លើងនិងប្រពន្ធពោះធំ ខាងលើ៕(ដោយនាគសមុទ្រ)