សមាជិក គណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ ជិត ៤ពាន់នាក់ចូលរូម ដង្ហែក្បួន ថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត

0

ខេត្តព្រះសីហនុ៖ឯកឧត្តម តឹករ៉េត សំរេច សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារគណ បក្ស ចុះមូលដ្ឋានក្រុងព្រះសីហន លោក  គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ លោក អ៊ី សុខឡេង ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាក្រុងព្រះសីហនុ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិកសមាជិកា គណបក្ស ជិត ៤ពាន់នាក់ ដង្ហែក្បួនឃោសនារកសម្លេងឆ្នោតក្នុងក្រុងព្រះសីហនុ សម្រាប់ថ្ងៃចុងក្រោយនៃយុទ្ធនាការ។

ក្នុងឧកាសនោះ ឯកឧត្តម តឹករ៉េត សំរេច បានកោតសរសើរសមាជិក សមា ជិការដែលបានចូលរួម យ៉ាងសកម្មក្នុងរយ:ពេល ១២ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិ ទី៥។ យើងទាំងអស់គ្នាបានចុះទៅដល់មូលដ្ឋាន គ្រប់ខ្នងផ្ទះប្រជាពលរដ្ឋ បានលើកទឹកចិត្ត និងបង្ហាញនូវគោល នយោបាយដ៏ល្អត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជារាល់សកម្មភាពរបស់បងប្អូនជាសកម្មជនគណបក្សប្រជាជនកម្ពុជា បានបង្ហាញការបេជ្ញាចិត្តខ្ពស់។ យើងសង្ឃឹមថា នៅថ្ងៃបោះឆ្នោតទី៥ មិថុនាខាងមុខ គណបក្ស ប្រជា ជនកម្ពុជានឹងនាំមកនូវជ័យជំនះដ៏ត្រចះត្រចង់សម្រាប់ក្រុងព្រះសីហនុទាំង មូល។ ក្នុងនាមសមាជិក សមាជិការ នៃគណបក្សប្រជាជនក្រុងព្រះសីហនុ សូមថ្លែងអំណរគុណចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រីប្រធានគណបក្ស ប្រជាជនកម្ពុជានិងថ្នាក់ដឹកនាំទាំងអស់ដែលបានដឹកនាំនាវាកម្ពុជាឆ្លងកាត់ការលំបាកគ្រប់បបែបយ៉ាងរស់នៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលាទទួលបានការអភិវឌ្ឍនិងសន្តិភាព។ការបោះឆ្នោតបង្ហាញពីការដឹងគុណចំពោះថ្នាក់ដឹកនាំគណបក្ស។ការបោះឆ្នោតមួយសន្លឹកគឺជាការបោះឆ្នោតត្រឹមត្រូវមានតម្លៃសម្រាប់អាយុជីវិតយើងទាំងមូល ឆ្នោតមួយសន្លឹកដើម្បីខ្លួនឯង ការអភិវឌ្ឍ និងសុខសន្តិភាពសម្រាប់ប្រទេសជាតិរបស់យើង។

លោក គួច ចំរើន សមាជិកគណៈ កម្មាធិការកណ្ដាល និងជាប្រធានគណៈ កម្មាធិការគណបក្សប្រជាជន ខេត្តព្រះ សីហនុ បានថ្លែងបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ ២០២២ថា ក្នុង នាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងនាមគណៈកម្មាធិកា គណ បក្ស ប្រជាជនកម្ពុជាខេត្តព្រះសីហនុ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមស្វា គមន៍វត្តមានបងប្អូនជនរួមជាតិ និងកោត សរសើរវាយតម្លៃចំពោះក្រុមការងារគ្រប់ថ្នាក់ បេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់នៃគណបក្សប្រជាពនកម្ពុជា បងប្អូនជនរួម ជាតិបានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ របស់គណបក្សប្រជា ជនកម្ពុជា ចាប់ពីថ្ងៃទី២១ ខែឧសភា រហូតថ្ងៃនេះ ស្របតាមបទច្បាប់ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត និងមានសុវត្ថិភាពល្អប្រសើរ ស័ក្តសមជាគណ បក្សដែលនឹងកំពុងដឹកនាំ និងបន្តដឹកនាំ ប្រទេសជាតិ និងដឹកនាំឃុំ សង្កាត់ជាបន្តទៀត។  យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ប្រព្រឹត្តទៅក្នុងបរិយាកាសប្រទេស ជាតិមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិ ភាព សង្គមយ៉ាងល្អ រីក ចម្រើនលើគ្រប់វិស័យក្នុងសង្គម។លោកគួ ចំរើន បានបញ្ជាក់ថា គណបក្សប្រជា ជនកម្ពុជា មានគោលនយោបាយត្រឹមត្រូវ ទើបប្រទេសជាតិមានសុខសន្តិភាព និងរីកចម្រើនលើគ្រប់វិស័យ។

មានស្នាដៃធំៗជាប្រវត្តិសាស្ត្រជាច្រើនទាំងខាង នយោបាយ សេដ្ឋកិច្ចសង្គម និងវប្បធម៌។ មានបទពិសោធន៍ ដឹកនាំគ្រប់គ្រាន់ទាំងនៅថ្នាក់ជាតិ និងនៅមូលដ្ឋានឃុំសង្កាត់។  មានធនធានមនុស្សប្រកបដោយមត្ថភាពពិត ប្រាកដក្នុងការបំពេញការងារដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។មានរចនាសម្ព័ន្ធរឹងមាំពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋានដើម្បីផ្ដល់សេវាសាធារណៈនិងការអភិវឌ្ឍក្នុងគោលបំណងឆ្លើយតបសេចក្តីប្រកាសរបស់ប្រជាពល រដ្ឋ។ ក្នុងនាមសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុង នាមគណៈកម្មាធិការគណ បក្សខេត្តព្រះ សីហនុ ដឹងគុណចំពោះសមាជិក សមាជិ កាគណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្ស បងប្អូនជនរួមជាតិជានិច្ចកាលធ្វើការប្ដេជ្ញាចិត្តគាំទ្រ និងរួមសុខរួមទុក្ខជា មួយគណបក្ស ប្រជាជនកម្ពុជា ក្នុងការកសាងសន្តិភាព ការអភិវឌ្ឍន៍ឃុំ សង្កាត់ ក៏ដូចប្រទេសជាតិរយៈពេលកន្លងមក និងតទៅទៀត។

គួរបញ្ជាក់ផងដែរថា ការបើកយុទ្ធនាការឃោសនាបោះឆ្នោតចាប់ពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងបានរៀបចំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ឆ្នាំ២០២២ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ និងមានអ្នកចូលរួមសរុបចំនួន ៣.៥៧២នាក់ និងមានមធ្យោបាយហែក្បួនដូចជាៈ រថយន្តកូរ៉េ ចំនួន ៣០គ្រឿង រថយន្តតូចចំនួន ៣២៥គ្រឿង ម៉ូតូចំនួន ៧៤០គ្រឿង និងមានផាស់អាប់  ចំនួន ១២គ្រឿង និងបានហែក្បួនចេញពីទីលានសម្តេចតេជោ ហើយបំបែកក្បួនរថយន្តហែទៅឃោសនា នៅ ក្នុងភូមិសាស្ត្រសង្កាត់រៀងៗខ្លួន។ហើយសំរាប់ការបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥នានាព្រឹក ថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ ២០២២ ដែលជាថ្ងៃ ចុងក្រោយ មាន -សមាជិកចូលរួម សរុបចំនួន ៣.៧១១ នាក់។ ក្នុងនោះក្រុមការរងារគណបក្សថ្នាក់កណ្តាលចំនួន១៦០នាក់។ក្រុម ការងារគណបក្សថ្នាក់ខេត្ត ចំនួន ៤២៣ នាក់.ក្រុមការងារគណបក្សថ្នាក់ក្រុង ចំនួន ១៦១ នាក់.សមាជិក-សមា ជិកា នៃគណៈបក្សសង្កាត់ទាំង៤ ចំនួន ២.៩០៤ នាក់និងក្រុមការងារ លោក ង៉ែត សំណាង ១២៣ នាក់  ។ប្រើ ប្រាស់មធ្យោបាយដង្ហែរក្បួន រូមមាន រថយន្ត កូរ៉េ ចំនួន៤៨ ក្រគឿង។រថយន្តតូច(ផាទល់ខ្លួន) មានចំនួន ៤៨១ ក្រគឿង.ម៉ូតូមានចំនួន ៧៧១ ក្រគឿង និងតូកង់បី  (Passapp) មានចំនួន ២៩ ក្រគឿងផងដែរ៕(ដោយនាគសមុទ្រ)