សប្បុរសជននៅតែបន្តជួយ ឧបត្ថម្ភជាថវិកា និងសម្ភារៈដល់កាកបាទក្រហមសាខាខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖អំណោយមនុស្សធម៌ពីសប្បុរសជនជាច្រើន ដូចជាថវិកា និងសម្ភារៈនារសៀលថ្ងៃទី១៤ ខែ មិថុនាឆ្នាំ២០២២នេះត្រូវបាននាំយកទៅជួយឧបត្ថម្ភដល់សាខាកាកបាទក្រហមខេត្តព្រះសីហនុជាបន្តបន្ទាប់ក្នុងគោលបំណងដើម្បីទុកប្រើប្រាស់ជួយដល់ជនរងគ្រោះ ជន ងាយរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗជនពិការ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេ ម៉ាយ មានកូនច្រើនឬអ្នកជំងឺរ៉ាំរ៉ៃ។

ក្នុងឱកាសនោះ លោក គួច ចំរើន ប្រធានគណៈកម្មាធិ ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានប្រសាសន៍ថាដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃភាពងាយរងគ្រោះនៅក្នុងប្រទេសឱ្យបានសាកសមជាជំនួយការអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ដើម្បីអបអរសាទរខួបលើកទី ១៥៩ ពិភពលោកកាក បាទ ក្រហមអឌ្ឍចន្ទក្រហមអន្តរជាតិសាខាបានរៀបចំកៀរគរមូលនិធិពីបងប្អូនសប្បុរសជននិងសូមស្វាគមន៍ការចូលរួមវិភាគទានពីសំ ណាក់ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អាជីវករ ពាណិជ្ជករ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុនៅក្នុងវិស័យសាធារណៈនិងវិស័យឯកជនហើយមូលនិធិដែលសាខាកាកបាទក្រហមប្រមូលបានពីសប្បុរស ជនពីគ្រប់មជ្ឈដ្ឋានជួយឱ្យសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុ មាន ធនធានធ្វើប្រតិបត្តិការមនុស្សធម៌របស់ខ្លួនដោយពុំមានការរើសអើងសំដៅចូលរួមចំណែកក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ ការកាត់បន្ថយអត្រាឈឺ និងស្លាប់ នៃមាតា និងទារក កាត់ បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ការលើកកម្ពស់គោលការណ៍គ្រឹះទាំង៧ នៃតម្លៃមនុស្ស ធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សា។

ជាមួយគ្នានេះ លោក គួច ចំរើន បានថ្លែងអំណរគុណ និងធ្វើការអំពាវនាវចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ពាណិជ្ជករ និងបងប្អូនអាជីវករ ក៏ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋក្នុងខេត្តចូលរួមជួយគាំទ្របរិច្ចាកថវិកា និងសម្ភារៈចូលរួមជាមួយសាខា កាកបាទក្រ ហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីយកទៅ ជួយសម្រាលទុក្ខលំបាករបស់ជនរងគ្រោះ ជនងាយរង គ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ជនពិការ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយមានកូនច្រើន និងអ្នក ជំងឺរ៉ាំរ៉ៃដោយពុំមានការរើសអើង ប្រកាន់វណ្ណ ពូជសាសន៍ ជំនឿសាសនា និងនិន្នាការនយោបាយ ។សង្ឃឹមថា បងប្អូនសប្បុរសជននៅតែបន្តចូលរួមឧបត្ថម្ភគាំទ្រថវិកាសម្ភារៈដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុកាន់តែផុលផុសបន្តទៀត។

សួមបញ្ជាក់ផងដែរថា ថវិកាដែលទទួលបានពីសប្បុរសជននាពេលនេះមានចំនួន ៣៩ ០៥០ ០០០រៀល និង៨០ ០៣០ដុល្លាអាមេរិក និងទឹកបរិសុទ្ធ ១០០កេស៕

 

(ដោយនាគសមុទ្រ)