រឿងទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋចំនួន៩៨គ្រួសារ និងបុគ្គល់ឈ្មោះលោកស្រី ចាន់ ហ្សានី មានតែ ថ្នាក់ដឹកនាំអាជ្ញាធរខេត្តទេទើបអាច ដោះស្រាយបញ្ចប់បាន

0

ខេត្តព្រះសីហនុ៖ទំនាស់ដីធ្លីរវាង ប្រជាពលរដ្ឋ ចំនួន៩៨គ្រូសារ រស់នៅក្នុងភូមិលេខ ០១ សង្កាត់លេខ ក្រុងព្រះ សីហនុខេត្តព្រះសីហនុជាមួយនិងលោកស្រី សម រ៉ា វី បានអួសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ មិនត្រូវបានបញ្ជប់នោះឡើយ។ ហើយចុងក្រោយ លោក ស្រីសមរ៉ា វី បានស្លាប់ ដោយភារៈកិច្ចបន្ត ត្រូវបាន ប្រគល់ទៅ លោក ស្រី ចាន់ ហ្សានី ជាកូនស្រីបង្កើត ចេញមុខប្តឹង តទល់ជាមួយនិងប្រជាពលរដ្ឋម្តង ក្នុងនោះ លោក ស្រី ចាន់ហ្សានី បានប្រើប្រាស់ បណ្ណកម្មសិទ្ធិកាន់កាប់អចលនៈវត្តុលេខ (ពន០០៥៥០៧A.0825)ចុះថ្ងៃ ទី១៧ខែ សីហា ឆ្នាំ ១៩៩៩ មកប្តឹងប្រជាពលរដ្ឋ ដោយចោទថា ក្រុមប្រជាពលរដ្ឋ បានរំលោភនិងប្រើអំពើហឹង្សា​និង កាន់កាប់លើអចលនៈវត្តុស្រប់របស់ខ្លូន។

ជុំវិញបញ្ហារនេះ បើតាមលោក ថាន់ ភិន ជាប្រជាពលរដ្ឋរស់នៅទីនោះ និងតំណាងឲ្យប្រជាពលរដ្ឋទាំង ៩៨គ្រួសារ បានរៀបរាប់ប្រាប់ឲ្យថាពួកគាត់បានរស់នៅអាស្រ័យផលនៅលើទីតាំងដីនេះតាំងពីឆ្នាំ១៩៩៣ រហូត មក ដល់ បច្ចុប្បន្ន មានដំណាំ ចំការ ផ្ទះ រស់នៅជាក់ស្តែង ពុំមាននរណាមកហាមឃាត់លោក ចំពោះការ រស់ នៅទីនេះទេហើយដីនៅតំបន់នេះគឺស្ថិតនៅខាងជើងជាប់និងរបង់ពន្ធធនាគារខេត្តព្រះសីហនុដែលស្ថិតក្នុងភូមិ១សង្កាត់១ ក្រុង ព្រះសីហនុ។លោក ថាន់ ភិន បានបន្តទៀត ថា វាជារឿង អយុត្តិធម៏បំផុត សំរាប់បងប្អូនប្រជាពល រដ្ឋ ចំនួន ៩៨គ្រូសារ ព្រោះដីរបស់ លោក ស្រី ចាន់ ហ្សានី ជាកួនលោក ស្រី សមរ៉ាវី(ស្លាប់)មានព្រំប្រទល់ ជាប់ គ្នា ជាមួយដី ប្រជាពលរដ្ឋនិងខណ្ឌដោយរបងថ្ម យ៉ាង រឺងមាំ កម្ពស់ ២ម៉ែត្រកន្លះ ហើយដីនោះ គឺស្ថិត​នៅក្រៅដី តំបន់អនុក្រិត្យ ក្បាលឆាយ ដោយឡែកសំរាប់ដីបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់ គឺ ជាដីរដ្ឋ ដីអនុក្រិត្យ លេខ ៧៦  តំបន់ ក្បាលឆាយមិនមានពាក់ព័ន្ធគ្នាទេ។ហើយអ្វីដែលគួរកត់សម្គាល់នោះគឺ ពួកគាត់​ជាប្រជពលរដ្ឋរស់ នៅទីនេះ​សុទ្ធ សឹង មានការទទួលស្គាល់ពីអាជ្ញាធរ មួលដ្ឋាន មានសៀវភៅ ស្នាក់នៅ .មានអត្តសញ្ញាណបណ្ណ័ .មានបណ័្ណ ចូលរួមបោះឆ្នោត ជាច្រើន អណត្តិ មកហើយ ។ ផ្ទុយទៅវិញបែរជា លោក ចាន់ ហ្សានី បានប្រើ ប្រាស់បណ្ណ កម្មសិទ្ធិ នៅក្រៅ តំបន់អនុក្រិត្យ មកប្តឹងប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋ រងទុកវេទនាលំ បាករក ទីបញ្ចាប់គ្នា។

ជាមួយគ្នានេះបងប្អូនប្រជាពលរដ្ឋ រងគ្រោះបាន សូមណួពរ ទៅដល់ លោក គួច ចំរើន  អភិបាលនៃ គណៈ អភិបាលខេត្តព្រះសីហនុ មេត្តាបង្កើត គណៈកម្មាការចម្រុះចុះពិនិត្យជាក់ស្តែង លើទីដីទំនាស់ និងបណ្ណ័ កម្មសិទ្ធិ របស់ លោក ស្រី ចាន់ ហ្សានី ដែលប្រើប្រាស់ប្តឹង ប្រជាពលរដ្ឋ តើស្ថិតនៅចំណុចណា ពីព្រោះ បណ្ណ័ កម្មសិទ្ធិលោក ចាន់ហ្សានី កងសាងនៅឆ្នាំ ១៩៩៩ ចំណែក តំបន់អនុក្រិត្យតំបន់ លេខ ៧៦ ធ្វើឡើង ក្នុង ឆ្នាំ ១៩៩៧ ។  ហើយបញ្ហារនេះមានតែថ្នាក់ដឹកនាំខេត្តទេទើបអាចដោះស្រាយបាន តែ បើថ្នាក់ដឹកនាំអាជ្ញាធរខេត្ត ព្រះសីហនុនៅតែមិនយកចិត្តទុកដាក់ដោះស្រាយនោះប្រជាពលរដ្ឋនិងបន្តរងទុកវេទនាគ្មានពេលបញ្ចប់ឡើយ។

គួររំលិកផងដែរថារឿងរ៉ាវទំនាស់ដីធ្លី ស្រដៀងគ្នានេះ ក៏ធ្លាប់ កើតម្តងដែរ​ គឺកើតឡើង កាលពីជំនន់ លោក លោក ស្បោង សារ៉ាត់ ជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ កាលនោះ លោក  លឹម ហ៊ុយ ឡេង បានប្រើប្រាស់ បណ្ណកម្មសិទ្ធិ១៩៩៣ស្ថិតក្នុងភូមិលេខ ០១ សង្កាត់លេខ ០១ ក្រុងព្រះសីហនុ  ដែលជាបណ្ណ័កម្ម សិទ្ធិត្រូវបានរាកណ៏ចោល ក្រោយតំបន់នោះដាក់ជាដីអនុក្រិត្យ តំបន់ក្បាលឆាយក្នុងឆ្នាំ ១៩៩៧។គឺ លោក លឹម ហ៊ុន ឡេង បានប្តឹង ប្រជឋពលរដ្ឋ ចំនួន៤១គ្រូសារ ដោយចោទថា បានរំលោភនិងប្រើអំពើហឹង្សានិង កាន់ កាប់លើអចលនៈវត្តុស្រប់របស់ខ្លូន។ ការប្តឹងផ្តល់ បានអួសបន្លាយ ជាច្រើនឆ្នាំ​ចាប់ពីសាលាដំបូងខេត្ត រហូតដល់ សាលាឧទ្ធរណ៏.និងតុលាកាកំពួល ជាលទ្ធផល លោក លឹម ហ៊ុយឡេង បានឈ្នះក្តី និងទទួលបាន សាលក្រ ស្ថារពរ​។ ដោយឡែក សំរាប់ បងប្អូនប្រជាពលរដ្ឋ ចំនួន៤១ គ្រូសារពួកគាត់កើតទុកមិនសុខចិត្ត ក៏បាននាំគ្នាទៅ សាលាខេត្ត ជួបលោក ស្បោងសារ៉ា ជាអភិបាលខេត្តឲ្យជួយដល់គាត់ទាំងអស់គ្នា​។  ភ្លាមៗ លោក ស្បោង សារ៉ា ក៏បាន ចាត់ឲ្យ មន្រ្តីជំនាញចុះទៅពិនិត្យជាក់ស្តែង លើទីតាំងដីទំនាស់ ជាលទ្ធផល ក្រុមមន្រ្តីជំនាញក៏បានធ្វើ របាយការណ៏ បញ្ជាក់ថា ដីចំណុចទំនាស់នោះ ជាដីអនុក្រិត្យ ជាដីរបស់ រដ្ឋ ចំណែក ឯបណ្ណ័កម្មសិទ្ធិ របស់ លឹម ហ៊ុយឡេង មិនមានសុពលភាពប្រើប្រាស់ទេ។ដូចនេះការចុះអនុវត្តសាក្រម របស់ តុលាការ មិនអាចធ្វើបានទេ  ចាប់តាំង ពីពេលនោះមក បងប្អូនប្រជាពលរដ្ឋទាំង៤១ គ្រូសារ ក៏បានរស់នៅដោយសុខសាន្ត រហួតមកដល់ បច្ចុប្បន្ន និងទទួលបានបណ្ណ័កម្មសិទ្ធិកាន់កាប់ដីធ្លី គ្រប់ៗគ្នា៕

(ដោយ នាគសមុទ្រ)