អភិបាលខេត្តកំពង់ចាម បាន ផ្តាំផ្ញេី ដល់ មេឃុំ ចៅសង្កាត់ ថ្មី ឲ្យរក្សា គោល ចំហរ អព្យាក្រឹត ដេីម្បី រួមគ្នា បម្រើ ប្រជាពលរដ្ឋ

កំពង់ចាម : ក្នុង ពិធី ប្រកាស សុពលភាព លោកស្រី ឃាង ស៊ី ផាន ជាចៅសង្កាត់ សំមួរមាស ក្រុងកំពង់ចាម នាព្រឹក ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បាន ផ្តាំផ្ញេី ដល់ មេឃុំ ចៅសង្កាត់ ថ្មី ឲ្យរក្សា គោល ចំហរ អព្យាក្រឹត ដេីម្បី រួមគ្នា បម្រើ ប្រជាពលរដ្ឋ ដោយ ពុំមានការ ប្រកាន់ និន្នាការ គណបក្ស នយោបាយ ផ្សេងគ្នា ពោលគឺ ត្រូវ យក ចិត្ដទុកដាក់អនុវត្ដ ឲ្យ បានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិ ខិតបទ ដ្ឋាន គតិ យុត្ដិនានារប ស់ រាជរ ដ្ឋាភិ បា ល ឲ្យបានម៉ត់ចត់ រួមទាំងការធានាបា ននូវ សាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួន ។

ក្នុង ឱកាសនោះ ដែរ ឯកឧត្តមអភិបាលខេត្ត បាន ថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះបានដើរ តួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ សង្កាត់ តាមគោលការណ៍អភិវឌ្ឍ តាមបែបប្រជា ធិបតេយ្យនៅថ្នាក់មូលដ្ឋាន។

ឯកឧត្តម អ៊ុន ចាន់ដា បាន បន្តថា អភិ បាលកិច្ចល្អតម្រូវឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ ធ្វើជាតំណាងឲ្យផលប្រយោជ ន៍ របស់ប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន ដូចនេះក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗ ត្រូវមានតួនាទី និងភារកិ ច្ច ក្នុងការ ឆ្លើ យ តបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន តាមរយៈការអភិវឌ្ឍ ការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅតាមរយៈការផ្តល់សេវាសង្គម ការកសា ង និង ពង្រឹ ងព ង្រី ក ហេដ្ឋារចនាសម្ព័ន្ធសាធាណៈដែលសំខាន់ចាំបាច់ឲ្យបានកាន់តែប្រសើរឡើង និងប្រក ប ដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ដើម្បី ឈាន ឆ្ពោះ ទៅ រួ មចំណែកក្នុងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

ជាមួយគ្នា នោះ ឯកឧត្តម អភិបាលខេត្ត ក៏បាន លេីក ឡើងថា ចំពោះ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២កន្លងមកនេះ ត្រូវបានវាយតម្លៃថាមាន លក្ខណៈ សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មាន អំពើហិង្សា ហើយ លទ្ធ ផ ល នៃការបោះឆ្នោតត្រូវបានទទួលស្គាល់ពីគណបក្សនយោបាយនានា ដែល បា ន ចូលរួមក្នុងការ បោះឆ្នោតនេះផងដែរ ៕