ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ សំណេះសំណាល សួរសុខទុក្ខសមាជិកសមាជិកាចំនួន៤៦១នាក់ នៅសង្កាត់ស្រយ៉ូវ ត្រូវបានប្រកាសចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា

0

(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្ទឹងសែន

ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារគណបក្សចុះជួយមូល ដ្ឋានសង្កាត់ស្រយ៉ូវ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៤៦១នាក់ អញ្ជើញមកពី១៣ភូមិ ស្ថិតនៅសង្កាត់ស្រយ៉ូវ ក្រុងសែន ខេត្តកំពង់ធំ រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៣។

ថ្លែងនៅក្នុងកម្មវិធីនេះ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំបានមានប្រសាសន៍ថា ដោយមើលឃើញយ៉ាងច្បាស់នូវគោលនយោបាយក្នុងការដឹកនាំប្រទេស និងគុណបំណាច់ដ៏មហាធំធេង របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ បានសង្គ្រោះជាតិ ឲ្យរស់ឡើងវិញ រួចផុតពីរបបប្រល័យពូជសាសន៍ នាថ្ងៃ៧មករា ១៩៧៩ និងបានទប់ស្កាត់ មិនឲ្យរបបដ៏យង់ឃ្នងនេះវិលត្រឡប់មកវិញ។ បានដណ្តើមមកជូនប្រជាជនវិញ នូវសិទ្ធិសេរីភាពគ្រប់យ៉ាង កិត្តិយសសេចក្ដីថ្លៃថ្នូរ និងលទ្ធិប្រជាធិបតេយ្យ ដែលបានបាត់បង់ក្នុងរបបប្រល័យពូជសាសន៍។ សម្រេចបានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ជាបន្តបន្ទាប់ ទាំងនៅថ្នាក់ជាតិ និងមូលដ្ឋាន ទាំងសកល និងអសកល។

ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានបន្តទៀតថា ធ្វើជាកម្លាំងស្នូលក្នុងការបង្រួបបង្រួមជាតិ រហូតសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលប្រកាន់យកប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។ អនុវត្តដោយជោគជ័យ នូវដំណើរការសន្តិភាវូបនីយកម្មប្រទេសជាតិទាំងមូលតាមរយៈនយោបាយ
ឈ្នះៗ លើមូលដ្ឋានការបង្រួបបង្រួមជាតិ ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង លើកដំបូង។ ការពារយ៉ាងគត់មត់នូវរាល់សមិទ្ធផលរបស់ជាតិ ធ្វើជាកម្លាំងស្នូលក្នុងការដោះស្រាយស្ថិរភាពនៃរាជ បល្ល័ង្ក និងរក្សាបាននូវសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមបានរឹងមាំ ធ្វើឲ្យប្រជាជនបានរស់នូវបានសុខសាន្ត។

ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានលើកទឹកចិត្តដល់សមាជិកសមាជិកាឱ្យយល់កាន់ច្បាស់ពីគណបក្សប្រជាជនកម្ពុជា ក្នុងការស្ដារខឿនសេដ្ឋកិច្ចសង្គមឡើងវិញជាជំហានៗ តាំងពីលេខសូន្យរហូតមានការរីកចម្រើនយ៉ាងខ្លាំងដូច បច្ចុប្បន្ន។ ទាក់ទាញបានអ្នកវិនិយោគទុនក្នុងប្រទេស និងក្រៅប្រទេស បង្កើន
បានការងារ និងមុខរបរជូនប្រជាជន។ កសាងសមិទ្ធិផលលើគ្រប់វិស័យ មានផ្លូវ ស្ពាន ទំនប់ប្រឡាយ មណ្ឌលអភិវឌ្ឍ សាលារៀន មន្ទីរពេទ្យ វត្តអារាម។ ដែលធ្វើឲ្យជីវភាពប្រជាជនកាន់តែបានល្អប្រសើរឡើង។ បានអនុវត្តប្រកបដោយជោគជ័យ នូវការកែទម្រង់រដ្ឋដ៏ស៊ីជម្រៅ ដែលធានាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងការលើកកម្ពស់ជីវភាពប្រជាជន មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។