ព្រៃលិចទឹកមួយកន្លែង ប្រមាណជាង១០ហិចតា ត្រូវអ្នកមានលុយនិងមានអំណាច នៅរាជធានីភ្នំពេញអោយមេការ ជួលកម្មករកាប់ឆ្ការ

0

កែប;ក្រុម​អ្នក​ព្រៃតាកុយ ឃុំ អង្កោ ល ស្រុកដំណាក់ចង្អើរ បាន​អះអាង​ថា គេ​បាន​ប្រទះ​ឃើញ​ ព្រៃ​លិច​ទឹក​មួយកន្លែង ប្រមាណជាងដប់ ហិកតា ត្រូវ​បាន​គេ​កាប់​បំផ្លាញ ដើម្បី​ពង្រីក​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ ។

អ៊ុំស្រីម្នាក់សុំ​ មិន​បបញ្ចេញឈ្មោះ ដែល​មាន​ដី​ស្រែ​ នៅ​ជាប់​តំបន់​ព្រៃ​លិច​ទឹក បាន​និយាយប្រាប់ អ្នកយ កព័ត៌មាន ក្នុងស្រុកថា សកម្មភាពកាប់ព្រៃលិចទឹកនេះ បានធ្វើឡើងជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់ក្រុមឈ្មួញមួយចំនួន បានឃុបឃិតគ្នា ជួលប្រជាពលរដ្ឋ ឲ្យចូលទៅកា ប់ទន្ទ្រាន្ដ ដីព្រៃលិចទឹក មួយកន្លែងប្រមាណជាង១០ ហិចតា ស្ថិតនៅភូមិព្រៃតាកុយ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

អ៊ំស្រីម្នាក់ ដែល​បាន​មាន​ ប្រសាស ន៍​ថា ក្រុម​អ្នក​ភូមិ​នៅ​ទី​នោះ​ មិន​ស ប្បាយ​ចិត្ត​ទេ នៅ​ពេល​ដែល​ឃើញ​ព្រៃ​លិច​ទឹក​ ត្រូវ​បាន​គេ​ជួល ប្រជាព លរដ្ឋ អោយកាប់ឆ្ការ បម្រុងទុកលក់ឱ្យក្រុមអ្នកមានលុយ និងមានអំណា ចមួយចំនួន នៅរាជធានីភ្នំពេញ។

ការកាប់បំផ្លាញ ព្ព្រៃលិចទឹកនេះនិងធ្វើ​ឲ្យ​ប៉ះពាល់​ យ៉ាង​ខ្លាំង​ដល់​ជម្រក​ត្រី​ពងនិងកូនត្រូវ។

អ៊ុំស្រីម្នាក់បានរៀបរាប់ ប្រាប់អ្នកយ កព័ត៌មាន ទាំងអូលដើមករថា ប្រជា ជនរស់នៅ ភូមិរបស់គាត់ មានជីវភា ពខ្វះខាត បើមានគេជួលកាប់ព្រៃពួ កគាត់នាំគ្នា ទៅកាប់ហើយ ដោយ សារជីវភាពខ្វះខាត  ។

ពលរដ្ឋដែលគេជួលកាប់ឆ្ការ នៅតំបន់ព្រៃលិចទឹកខាងលើនេះ  បានកម្រៃខ្ពស់គ្រាន់បើ សម្រាប់យកប្រា ក់មក ចិញ្ចឹម ជាមួយប្រពន្ធកូន។

លោកអ៊ំក៏បានបន្តទៀតថា គាត់ក៏ធ្លាប់ឃើញ ខាងអាជ្ញាធរ និងសមត្ថ កិច្ច ចុះមកតំបន់ ព្រៃលិចទឹកខាង លើនេះដែរ ពេលដែលអាជ្ញាធរ និងសមត្ថកិច្ចចុះមកម្ដងៗ ពួកកម្មករស៊ី ឈ្នួលកាប់ព្រៃ នាំគ្នារត់ធ្លាក់ទឹកព្រែ ក ចែកជើងគ្នា បើមិននាំគ្នារត់នោះទេ អាជ្ញាធរ និងសមត្ថកិច្ច ឃាត់ខ្លួនបាន និងកសាងចំណុំរឿងបញ្ជូនទៅតុលាការ និង ដាក់ពន្ធ័ធនាគារ តាមកម្រិតទោសរ បស់ខ្លួន ។

ពាក្យ ចាស់ លោកពោលថា អ្នក មានហ៊ឺហា អ្នកក្រជួបគុក វាមិនខុសពលរដ្ឋក្រីក្រ ស៊ីឈ្នួលអ្នកមានលុ យ កាប់ទន្ទ្រានព្រៃលិចទឹកខុស ច្បាប់នេះឡើយ។

អភិបាលស្រុក ដំណាក់ចង្អើលលោកឆាងឆៃ ចាំលោកចាត់ឱ្យអភិបាល រងស្រុកម្នាក់ ចុះទៅពិនិត្យមើលពីសកម្មភាពនោះ។

ចំណែកលោកថឹងបូរិន្ទ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកែប អង្គភាពសារព័ត៌មានយើងមិនអាចទំនាក់ទំនងបានទេ បញ្ហាការកាប់ឆ្កា ព្រៃលិចទឹកខាងលើកនេះ។

អភិបាលខេត្តកែប លោកសោមពិសិដ្ឋ បានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា លោកមិនបានដឹង រឿងនេះទេ ? សូមប្រាប់បងប្អូនៗសារព័ត៌មានថា ប្រសិនបើមានករ ណីនេះមែន លោកនឹងបញ្ជាឲ្យអភិ បាលរង ស្រុកចុះទៅពិនិត្យមើលជាបន្ទាន់។