អាជ្ញាធខេត្តតាកែវជម្រុញអោយមានសកម្មភាពពាណិជ្ជកម្មឆ្លងកាត់ព្រំដែនជាមួយខេត្តអាងយ៉ាង ប្រទេសវៀតណាមកាន់តែច្រើនទៀត

0

តាកែវ៖ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូខេត្តតាកែវរួមមានប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កង កម្លាំងប្រដាប់ទាំងបីប្រភេទ អភិបាលស្រុកជាប់ព្រំដែន និង មន្រ្តីរាជការ អញ្ជើញចូលរួម ក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មអន្តជាតិ នៅស្រុកទិនបៀន ខេត្តអានយ៉ាង នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម នៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ លោក យង់ សុវឌ្ឍនា អភិបាលរងខេត្តតាកែវបានលើកឡើងថា ស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជានិងប្រទេសវៀតណាមហាក់មានសភាពធូស្រាលពីមួយថ្ងៃមួយថ្ងៃ ដូច្នោះវាជាឪកាសមួយសម្រាប់អោយប្រទេសទាំង២ធ្វើការផ្ដោះប្ដូទំនិញឆ្លងកាត់ព្រំដែនកាន់តែច្រើនថែមទៀតជាក់ជាពុំខាន។

លោកអភិបាលរងខេត្តបានមានប្រសាសន៍បន្តថា ជាការពិតណាស់ ពិព័រណ៍ពាណិជ្ជកម្មអន្តជាតិទិនបៀន អានយ៉ាង ឆ្នាំ២០២៣ លើកទី១៥នេះជាសក្ខីកម្មនៃភាពជោគជ័យ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-វៀតណាមដែលបានពង្រីកសកម្មភាពតាមព្រំដែនយ៉ាងល្អប្រសើរ ក្នុងការរួមចំណែកជម្រុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម នៅតាមបណ្ដាច្រកទ្វាព្រំដែនរវាងខេត្តតាកែវ កណ្ដាល ជាមួយនិងខេត្តអានយ៉ាង។
អភិបាលរងខេត្តបន្ថែមទៀតថាដើម្បីទាក់ទាញអោយមានការគាំទ្រផលិតផលក្នុងស្រុកបានកាន់តែច្រើន យើងត្រួវប្រមូលគៀងគរផលិតផលណាមានគុណភាពខ្ពស់ តម្លៃសមរម្យ មានសុវត្ថិភាពក្នុងការប្រើប្រាស់ និងវេចខ្ជប់ល្អត្រឹមត្រូវតាមស្ដង់ដាផលិតផល រឺប្រហាក់ប្រហែលនិងផលិតផលក្រៅស្រុក ស្របតាមសម័យទំនើប ទីផ្សារសេរីនៅក្នុងនិងក្រៅតំបន់ ដើម្បីសំដៅធ្វើយ៉ាងណាជម្រុញវត្តមានផលិតផល នៅលើទីផ្សារនានាជាពិសេសនៅតាមផ្សារទំនើបអោយកាន់តែច្រើនថែមទៀត។