ស្រី្តពោះធំឈឺពោះលើកោះរ៉ុងត្រូវបានអូប័រពេទ្យរបស់ក្រុមហ៊ុន GTVCដឹកបញ្ជូនទៅកាន់មន្ទីរមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុដោយសុវត្ថិភាពហើយ

0

ក្រុងកោះរ៉ុង៖លោកអ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានភ្នាក់ងារដឹកជញ្ជូនទេស ចរណ៍ជលយាន ខេត្តព្រះសីហនុ នាយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុម ហ៊ុន GTVC ទៅទទួលយកស្ត្រី ជាប្រពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលកំពុងឈឺពោះសម្រាលកូន បញ្ជូនយកមកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់ ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ អិន ស្រីទូច អាយុ ២៩ឆ្នាំ រស់នៅភូមិ សុខ សាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ស្រ្តី ឈឺពោះដែលត្រៀមសម្រាលកូននោះត្រូវបានបញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់ កំពង់ ផែនៅក្រុង ព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុន GTVC ដើម្បីយក ទៅ សង្គ្រោះនៅ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយត្រូវបានក្រុមគ្រូពេទ្យ ធ្វើការពិនិត្យជួយសង្រ្គោះ យ៉ាង ចិត្តទុកដាក់៕

នាគសមុទ្រ