កិច្ចប្រជុំ​រវាង​អង្គកា​រចយ​ការ​និង​អាជ្ញាធរខេត្ត​សៀមរាប

0

សៀមរាប៖ ​នា​ចុង​សប្តាហ៍​ថ្ងៃទី ០១ ខែមីនា ឆ្នាំ​២០១៤ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប មាន​ធ្វើ​កិច្ចប្រជុំ​មួយ ដើម្បី​ពិនិត្យ ត្រួតពិនិត្យ​ទៅលើ​គម្រោង​របស់​អង្គការ ច​យ​ការ កូរ៉េ ក្នុងការ​អនុវត្ត​លើ​គម្រោង​ស្តារ​ស្ទឹង ប្រព័ន្ធ​ដាក់លូ និង ស្ថានីយ៍ ចម្រោះ​ទឹក​កខ្វក់ ព្រមទាំង​គម្រោង​ពង្រីក​ផ្លូវ​នៅមុខ​សណ្ឋាគារ​សុខា​អង្គរ ការស្ថាបនា​ស្ពាន​ភ្លោះ​ព្រះរាជដំណាក់ និង ការ បើកផ្លូវ​ឡើងវិញ​នៅ​ជុំវិញ​សួនច្បារ​ព្រះអង្គ​ចេក ព្រះអង្គ​ចម ការពង្រីក​កំណាត់​ផ្លូវ​ពី​សណ្ឋាគារ​ស្មាញ​លី​ញ មកដល់​ផ្លូវ ករ​ដប​ស្ពាន​ព្រះរាជដំណាក់ និង សម្រួល​ផ្លូវ​ឌឺ​ហ្គោល​ទៅ​អង្គរវត្ត ក្រោម​កិច្ចដឹកនាំ​ប្រជុំ​របស់​ឯ​.​ឧ ឃឹម ប៊ុន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត ឯ​.​ឧ ប៊ុន ណា​រិ​ទ្ធ អគ្គនាយក​អាជ្ញាធរ​អប្សរា ដោយមាន​សមាសភាព​ចូលរួម ពី​ទីប្រឹក្សា​អប្សរា អង្គកា​រចយ​ការ មន្ទីរ ស្ថាប័ន អង្គភាព មានការ​ពាក់ព័ន្ធ និង ក្រុមហ៊ុន​ម៉ៅការ​ធ្វើ​ផ្លូវ​ផងដែរ ។​

​មានប្រសាសន៍​បើក​កិច្ចប្រជុំ​នោះ ឯ​.​ឧ ឃឹម ប៊ុន​សុង ក៏បាន​លើកឡើង​ពី​របៀបវារៈ​នៃ​កិច្ចប្រជុំ ដោយបាន​ធ្វើ ការគូសបញ្ជាក់ ចំពោះ​គម្រោង​រៀបចំ​ប្រព័ន្ធ​លូទឹក​សម្អុយ និង ការស្តារ​ស្ទឹង ព្រមទាំង​ការពង្រីក​ផ្លូវ​ក្នុង​ក្រុង ដោយបាន​ឲ្យ​បណ្តា​អង្គភាព​ជំនាញ ដែលមាន​តក​ព្វ​កិច្ច​ក្នុងការ​ដោះស្រាយ រាល់​ផលប៉ះពាល់​របស់​ប្រជាជន ដោយ​មិន​ត្រូវធ្វើ​ការរង់ចាំ ឡើយ ដែលជា​បញ្ហា​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​ក្នុង​កិច្ចអភិវឌ្ឍន៍​ក្រុង ព្រមទាំង​បាន​បង្ក​នូវ​បញ្ហា​ក្នុងការ​កកស្ទះ​នូវ​ចរាចរណ៍ ទៀតផង ។

ឯកឧត្តម​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ចំពោះ​ការស្តារ​ស្ទឹង​ជំហាន​ទី​២ ដែលមាន​ក្រសួង​ធនធាន​ទឹកជា​អ្នកអនុវត្ត តែ​ចូលដល់​រដូវប្រាំង​ហើយ​នូវ​មិនទាន់បាន​ដំណើរការ​នៅឡើយ ។ ឯ​.​ឧ ឃឹម ប៊ុន​សុង លើក​ពី​បញ្ហា​សេសសល់ ក្នុង ស្តារ​ស្ទឹង ចំពោះ​បញ្ហា​ស្ថានីយ៍​ចិញ្ចឹម​ក្រពើ អាជ្ញាធរខេត្ត​បាន​កំពុងរ​កនូវ​ទីតាំង ដើម្បី​ផ្លាស់ប្តូរ​កន្លែង​ថ្មី ក្នុងការ​ប្រគល់​ទីតាំង​នេះ​ឲ្យ​ទៅ​គម្រោង​( អង្គការ ច​យ​ការ​) ធ្វើការ​អភិវឌ្ឍន៍​ស្ទឹង​ប្រវត្តិសាស្ត្រ ក្នុងនោះ​ក៏​ធ្វើការ​ពង្រីក​ស្ពាន​អាង​ក្រពើ​ផង ដែរ ។

ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​៥​គ្រួសារ​នៅជាប់​អាង​ក្រពើ ដែល​ពួកគាត់​ពុំបាន​គោរព​ទៅតាម​គោល​ការ​របស់ គណៈកម្មការ​ដោះស្រាយ ក៏​អាជ្ញាធរខេត្ត​ត្រូវធ្វើ​ការដោះស្រាយ​ជាបន្ទាន់​ផងដែរ ។​ ​ក្នុងនោះដែរ​តំណាង​គម្រោង​របស់ (​ច​យ​ការ​) និង ក្រុមបច្ចេកទេស ក៏បាន​ធ្វើការ​បង្ហាញ​ទៅលើ​គោលការណ៍​គ្រឹះ នៃ​គម្រោង​បី លើ​ការដាក់​ប្រព័ន្ធ​លូ​ក្រោម​ដី ការគ្រប់គ្រង​ទឹក​កខ្វក់​នៅក្នុង​ក្រុង​សៀមរាប ដោយមាន​ស្ថានីយ៍​ចម្រោះ​ទឹក កខ្វក់ មុននឹង​បញ្ចេញ​ទឹក​ទៅធ្វើ​ការស្រោចស្រព​ផលដំណាំ​កសិកម្ម ឲ្យ​អស់​សុពលភាព​មុន​ហូរ​ចាក់​ទៅ​បឹង​ទន្លេសាប ។

ក្នុងនោះ​ជំនាញការ​បច្ចេកទេស​នៃ​គម្រោង របស់​អង្គការ​(​ច​យ​ការ​) ក៏បាន​បញ្ជាក់​ផងដែរ ពី​គម្រោង​ប្រព័ន្ធ​ទឹក​កខ្វក់ និង គម្រោង​ស្តារ​ស្ទឹង​សៀមរាប ។ ​បន្ទាប់ពី​លោក​ប្រធាន​មន្ទីរ​សាធារណការ​នឹង​ដឹកជញ្ជូន​ខេត្ត ធ្វើការ​បង្ហាញ​នូវ​គំនូស​ប្លង់ ក្នុងការ​ពង្រីក​ផ្លូវ និង ស្អាន នៅក្នុង​ក្រុង​សៀមរាប ក្នុងការ​សម្រួល​ទៅដល់​ចរាចរណ៍​ទៅមក​នៃ​យានយន្ត​គ្រប់​ប្រភេទ ដើម្បី​បញ្ជៀ​ស​នូវ​ការ​កក ស្ទះចរាចរណ៍​ក្នុង​ក្រុង​ប្រវត្តិសាស្ត្រ​មួយ​នេះ ។

ព្រមទាំង​ការបង្ហាញ​នៃ​គម្រោង​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៦ ពី​សណ្ឋាគារ ស្មាញ​លី​ញ មកដល់​ករ​ដប​ភ្លើងស្តុប​កោះ​កេរ្តិ៍ ផងដែរ ។​ ​ក្នុង​កិច្ចពិភាក្សា ការ​ផ្តល់យោបល់ របស់​ទីប្រឹក្សា​អាជ្ញាធរ​អប្សរា និង មន្ទីរជំនាញ​ដែលមាន​ការពាក់ព័ន្ធ ក៏បាន​គូស បញ្ជាក់ថា រាល់​គម្រោង​ដែល​បានលើកឡើង​ពី​ការពង្រីក​ផ្លូវ និង ស្ពាន​នោះ កិច្ចប្រជុំ​ទាំងមូល​ក៏បាន​ឯកភាព ព្រមទាំង​សូម​ឲ្យ​មន្ទីរ​ទទួលបន្ទុក ក៏​ដូច​ក្រុមហ៊ុន​ម៉ៅការ ក៏​ដូច​កង​វិស្វក​កម្ម​សម្តេច​តេ​ជោ សូមជួយ​រក្សា​នូវ​រចនាបទ​ដើម នៅពេល​ធ្វើ​ស្ពាន​ភ្លោះ​អម​ស្ពាន ព្រះរាជដំណាក់ ដែលមាន​អាយុកាល​ជិត​មួយ​សតវត្ស​ហើយ ។

ក្នុងនោះ​ក៏បាន​ផ្តោតទៅលើ​បញ្ហា​ទឹកជំនន់ នៅតាម​ដងស្ទឹង​សៀមរាប ដែល​គម្រោង អង្គកា​រចយ​ការ អនុវត្ត​កន្លងមក ។​ ​មានប្រសាសន៍​នោះដែរ​ឯ​.​ឧ ឃឹម ប៊ុន​សុង ក៏បាន​ឯកភាព នូវ​រាល់​មតិ​របស់​អង្គប្រជុំ​លើកឡើង ព្រមទាំង​បានដាក់​នូវ​ផែនការ​មួយចំនួន ដល់​បណ្តា​មន្ទីរ ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រូវធ្វើ​ការប្រតិបត្តិ​ឲ្យ​បាន លើ​ការដាំ​ឡើង វិញ​នូវ​ដើមឈើ​លម្អ​តាម​ដងផ្លូវ ដែល​បានធ្វើ​ការពង្រីក និង ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​ជាបន្ទាន់ ក្នុងពេលដែល​កំពុងធ្វើកា​រ ពង្រីក​ផ្លូវ ក្នុង​បញ្ជៀ​ស​ការកកស្ទះ​ចរាចរណ៍​ក្នុង​ក្រុង ។

ក្នុងនោះ​មន្ទីរជំនាញ និង ក្រុមហ៊ុន ក្នុងការ​ស្ថាបនា​ផ្លូវ ត្រូវយក ចិត្ត​ទុកដាក់​ខ្ពស់ ក្នុងការ​ស្ថាបនា​ផ្លូវ ដើម្បី​ធានា​គុណភាព​ផ្លូវ​ប្រើប្រាស់​បានយូរ​អង្វែង ព្រមទាំង​ធ្វើការ​ដាក់​ភ្លើង​បំភ្លឺ តាម ដង​ទ្រូ​វ​ផ្លូវ ក្នុងការ​ធ្វើ​ឲ្យ​សោភ័ណភាព​ក្រុង​មានការ​ស្រស់​ស្រ​កាល​ឡើង​ថែមទៀត ។ ឯ​.​ឧ ឃឹម ប៊ុន​សុង ក៏បាន​គូស បញ្ជាក់ទៀតថា ការធ្វើ​ស្ពាន​ភ្លោះ​ជាប់​ស្ពាន​ព្រះរាជដំណាក់​នោះ ឯកឧត្តម​ក៏បាន​ឯកភាព​ទៅតាម​ប្រសាសន៍​របស់​អាជ្ញាធរ អប្សរា និង ការពង្រីក​ផ្លូវ ឌឺ​ហ្គោល ពីមុខ​រាជដំណាក់​សៀមរាប​ទៅកាន់​ប្រាសាទ​អង្គរ ព្រមទាំង​ត្រូវធ្វើ​ការបើកផ្លូវ​ទាំងអស់ នៅ​ជុំវិញ​សួនច្បារ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម និង មាត់​ស្ទឹង ដែល​មហាសណ្ឋាគារ​អង្គរ បាន​បិទ​កន្លងមក ក្នុងការ​សម្រួល ការកកស្ទះ​ចរាចរណ៍​ក្នុង​ក្រុង​ផងដែរ ។

ឯកឧត្តម​ក៏បាន​ធ្វើការ​ជម្រុញ​ដល់​មន្ទីរជំនាញ ក៏​ដូច​កង​វិស្វក​កម្ម​សម្តេច​តេ​ជោ ត្រូវខិតខំ ក្នុងការ​ស្ថាបនា​ពង្រីក​ផ្លូវ​នេះ​ឲ្យ​បាន​រួចរាល់​នៅមុន​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​យើង​នាពេលខាងមុខ ហើយក៏​ជា​ប្រធានបទ​នៃ​ការប្រឡង​ណាំង​ទីក្រុង​ស្អាត​ផងដែរ ៕Image1 Image2 Image3 Image4 Image5 Image6