គណបក្សប្រជាជនកម្ពុជានៅតែនាំមុខគេក្នុងការឃោសនារកសម្លេងឆ្នោតរយៈពេល១៦ថ្ងៃ

0

ខេត្តព្រះសីហនុ៖ គិតមកដល់ព្រឹកនេះយុទ្ធនាការឃោសនារកសម្លេងឆ្នោតគឺមានរយៈពេល១៦ថ្ងៃហើយ ដោយ ក្នុងនោះគេសង្កេតឃើញថាគណះបក្សប្រជាជនកម្ពុជានៅតែនាំមុខគេដដែល។ហើយអ្វីដែលគួរកត់សម្គាល់ផងដែរនោះគឺគណះបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុសម្រាប់ព្រឹកថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២៣នេះមានប្រជាពល រដ្ឋរាប់ម៉ឺននាក់ជិះម៉ូតូចូលរួមដង្ហែរក្បួន ។ដោយឡែកសម្រាប់គណៈបក្សជាច្រើនផ្សេងទៀត ហាក់មិន ទាន់ មាន សកម្មភាពអ្វីគួរឲ្យកត់សម្គាល់នៅឡើយទេ។

គួរបញ្ជាក់ផងដែរថាបើតាមមន្រ្តី.គជ.ប.ខេត្តព្រះសីហនុបានប្រាប់ឲ្យដឹងថាគណះបក្សនយោបាយដែលបានចុះបញ្ជីក្នុង.គ.ជ.បខេត្តរួមមាន៖ ១.គណបក្សខ្មែរតែមួយ(.គខ.ម ).២.គណបក្សសញ្ជាតិកម្ពុជា (គ.ស.ក) .៣.គណបក្សខ្មែររួបរួមជាតិ(ខ.រ.ជ).៤.គណបក្យកម្លាំងប្រជាធិបតេយ្យ(គ.ក.ប).៥.គណបក្សស្ត្រីដើម្បីស្តី្រ(ស.ជ.ស)៦.គណបក្សខ្មែរឈប់ក្រ(គ.ខ.ឈ.ក).៧.គណបក្សហ៊្វុនស៊ិនប៉ិច(រ.រ.ជ.ក.ឯ.អ.ស.ស).៨.គណបក្សធម្មាធិបតេយ្យ(គ.ធ).៩.គណបក្សឯកភាពជាតិខ្មែរ(គ.ជ.ឯ).១០.គណបក្សយុវជនកម្ពុជា(គ.យ.ក)១១.គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា(គ.ជ.ប.ក).១២.គណបក្សប្រជាជនកម្ពុជា(ប្រ.ជ)។

ក្នុងនោះខេត្តព្រះសីហនុមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតចំនួនសរុប១៥៥៧០១នាក់.ស្រ្តីចំនួន៧៦៧៩៩នាក់ .និងមានការិយាយល័យបោះឆ្នោតចំនួន៣២៦កន្លែង។ក្នុងនោះ ក្រុងព្រះសីហនុមាន ការិយាល័យ បោះឆ្នោតចំនួន១០៧កន្លែងមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតសរុបចំនួន៥៤៥២៧នាក់.ស្រីចំនួន២៧០២២នាក់។ស្រុកព្រៃនប់មានការិយា ល័យបោះឆ្នោតចំនួន១៦០កន្លែង. មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតចំនួន ៧៤៤១៥នាក់ស្រ្តី៣៦៧៦២នាក់។ស្រុកស្ទឹងហាវមានការិយាល័យបោះឆ្នោតចំនួន៣០កន្លែង.មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតសរុបចំនួន១២៥៦៤.ស្រ្តីចំនួន៦៣៦២នាក់។ស្រុកកំពង់សីលាការិយាល័យបោះឆ្នោតចំនួន២៤កន្លែង.មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតសរុបចំនួន១១៦០៩នាក់.ស្រ្តីចំនួន៥៦៨៣នាក់។ក្រុងកោះរ៉ុង ការិយាល័យបោះឆ្នោតចំនួន០៥កន្លែង.មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតសរុបចំនួន២៥៦នាក់.ស្រីចំនួន៩៧០នាក់។យុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះមានរយៈពេល២១ថ្ងៃគឺចាប់ផ្តើមពីថ្ងៃទី០១កក្កដានេះរហូតទៅដល់ថ្ងៃទី២១ខែកក្តដាឆ្នាំ២០២៣ទើបបញ្ចប់ហើយនិងដំណើរការបោះឆ្នោតនិងចាប់ផ្តើមនៅថ្ងៃទី២៣ខែកក្តដាឆ្នាំ២០២៣៕

នាគសមុទ្រ