ឯកឧត្តម ឃឹង នុភាព÷ បន្តបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិកសមាជិកាបក្ស៣៥០នាក់ ឃុំតាំងក្រសៅ ដើម្បីឃោសនារកសំឡេងឆ្នោត

0

(កំពង់ធំ)៖ ថ្ងៃទី១៦ ការឃោសនារកសម្លេងឆ្នោត នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៧ឯកឧត្តម ឃឹង នុភាព ប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះជួយស្រុកប្រាសាទសំបូរ បានបន្តចុះជួបសំណេះសំណាលជាមួយសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា និងបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិកបក្សជាង៣៥០នាក់ ស្ថិតនៅភូមិតាំងក្រសៅឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ រសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តម ឃឹង នុភាព បានថ្លែងថា សមាជិក សមាជិកា ត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជា និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបន្តអភិវឌ្ឍន៍ប្រទេសក្រោមម្លប់នៃសុខសន្តិភាព។ រយៈកាលជាង ៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងជាប្រទេសដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។

ឯកឧត្តម ឃឹង នុភាព ប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះជួយស្រុកប្រាសាទសំបូរ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា(ទេវតាបាចផ្កា)ដែលមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ។

ចុងក្រោយ ឯកឧត្តម ឃឹង នុភាព ព្រមទាំងក្រុមការងារ បានធ្វើការបង្រៀនដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឱ្យកាន់តែយល់ច្បាស់ និងចេះគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវផងដែរ។