យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧រយៈពេល២១ ថ្ងៃត្រូវបាន បិទបញ្ចប់ហើយ

0

ខេត្តព្រះសីហនុ៖លោក តេង វណ្ណឌី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះជាថ្ងៃ បិទបញ្ចប់នៃ យុទ្ធនាការឃោសនារកសំឡេងឆ្នោត ជ្រើសរើស តំណាងរាស្ត្រនីតិកាលទី៧នេះ មានតែគណៈបក្សចំនួន០៦ប៉ុណ្ណោះ ក្នុងចំណោមគណ បក្ស នយោបាយ ទាំង ១២ដែលបានចុះបញ្ជីនៅគណៈកម្មការជាតិរៀបចំការបោះឆ្នោតក្នុងខេត្តព្រះសីហនុបានធ្វើ សកម្មភាពឃោសនា រក សំឡេងបោះឆ្នោត   ចំណែកគណបក្សផ្សេងទៀត (៦ គណបក្ស) មិនមានសកម្មភាពនោះ ឡើយ ។

គណៈបក្សចំនួន០៦ដែលបានធ្វើសកម្មភាពឃោសនារក សំឡេងបោះឆ្នោតសម្រាប់ព្រឹកថ្ងៃបិទបញ្ចប់ រួមមាន៖១. គណបក្សប្រជាជនកម្ពុជា (ធ្វើសកម្មភាពជួបប្រជុំ ចែកខិត្តបណ្ណ បង្រៀនគូសសន្លឹកឆ្នោតនិងចាក់មេ ក្រូនៅទីស្នាក់ការចាក់មេក្រូចល័ត)។២.គណបក្សយុវជនកម្ពុជា(ចាក់មេក្រូចល័ត)។៣.គណបក្សឯកភាពជាតិខ្មែរ(ចាក់មេក្រូនៅទីស្នាក់ការបក្ស)។៤.គណបក្សហ៊្វុនស៊ិនប៉ិច(ចាក់មេក្រូនៅទីស្នាក់ការបក្ស)។៥.គណបក្សសញ្ជាតិកម្ពុជា(ចាក់មេក្រូនៅទីស្នាក់ការបក្ស)។៦.គណបក្សខ្មែររួបរួមជាតិ(ចាក់មេក្រូនៅទីស្នាក់ការបក្ស)។

មានប្រសាសន៍ក្នុងព្រឹកថ្ងៃបញ្ចប់នៃ យុទ្ធនាការឃោសនារកសំឡេងឆ្នោត លោក គួច ចំរើន ប្រធាន គណ បក្ស ប្រជាជនកម្ពុជាខេត្ត បានប្រាប់ឲ្យដឹងថា ចំពោះថ្ងៃបិទបញ្ចប់នៃការឃោសនារកសំឡេងឆ្នោត ថ្ងៃនេះ គណបក្សប្រជាជនកម្ពុជាគឺមិនបានធ្វើការហែរជាក្បួនជាទ្រង់ទ្រាយធំដូចថ្ងៃកន្លងទៅ នោះទេ ដោយសារកក្តា អាកាសធាតុមិនល្អ ប៉ុន្តែនៅ តាមបណ្តាស្នាក់ការបក្សឃុំ.សង្កាត់ ក្រុង.ស្រុកគឺមានការជួបជុំសមាជិក សាមា ជិការដើម្បីធ្វើឃោសនា និងហែរក្បួនតាមមូលដ្ឋានរាងៗខ្លួន។

គួរបញ្ជាក់ផងដែរថា គណះបក្សនយោបាយដែលបានចុះបញ្ជីក្នុង.គ.ជ.បខេត្តរួមមានចំនួន១២ ៖ទី ១.គណបក្សខ្មែរតែមួយ(.គខ.ម ).២.គណបក្សសញ្ជាតិកម្ពុជា (គ.ស.ក) .៣.គណបក្សខ្មែររួបរួមជាតិ (ខ.រ.ជ) .៤.គណបក្យកម្លាំងប្រជាធិបតេយ្យ(គ.ក.ប).៥.គណបក្សស្ត្រីដើម្បីស្តី្រ(ស.ជ.ស)៦.គណបក្សខ្មែរឈប់ក្រ(គ.ខ.ឈ.ក).៧.គណបក្សហ៊្វុនស៊ិនប៉ិច(រ.រ.ជ.ក.ឯ.អ.ស.ស).៨.គណបក្សធម្មាធិបតេយ្យ(គ.ធ).៩.គណបក្សឯកភាពជាតិខ្មែរ(គ.ជ.ឯ).១០.គណបក្សយុវជនកម្ពុជា(គ.យ.ក)១១.គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា(គ.ជ.ប.ក).១២.គណបក្សប្រជាជនកម្ពុជា(ប្រ.ជ)។

ខេត្តព្រះសីហនុមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតចំនួនសរុប១៥៥៧០១នាក់.ស្រ្តីចំនួន៧៦៧៩៩នាក់ .និងមានការិយាយល័យបោះឆ្នោតចំនួន៣២៦កន្លែង។ក្នុងនោះ ក្រុងព្រះសីហនុមាន ការិយាល័យ បោះឆ្នោតចំនួន១០៧កន្លែងមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតសរុបចំនួន៥៤៥២៧នាក់.ស្រីចំនួន២៧០២២នាក់។ស្រុកព្រៃនប់មានការិយា ល័យបោះឆ្នោតចំនួន១៦០កន្លែង. មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតចំនួន ៧៤៤១៥នាក់ស្រ្តី៣៦៧៦២នាក់។ស្រុកស្ទឹងហាវមានការិយាល័យបោះឆ្នោតចំនួន៣០កន្លែង.មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតសរុបចំនួន១២៥៦៤.ស្រ្តីចំនួន៦៣៦២នាក់។ស្រុកកំពង់សីលាការិយាល័យបោះឆ្នោតចំនួន២៤កន្លែង.មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតសរុបចំនួន១១៦០៩នាក់.ស្រ្តីចំនួន៥៦៨៣នាក់។ក្រុងកោះរ៉ុង ការិយាល័យបោះឆ្នោតចំនួន០៥កន្លែង.មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតសរុបចំនួន២៥៦នាក់.ស្រីចំនួន៩៧០នាក់។យុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះមានរយៈពេល២១ថ្ងៃគឺចាប់ផ្តើមពីថ្ងៃទី០១កក្កដានេះរហូតទៅដល់ថ្ងៃទី២១ខែកក្តដាឆ្នាំ២០២៣ទើបបញ្ចប់ហើយនិងដំណើរការបោះឆ្នោតនិងចាប់ផ្តើមនៅថ្ងៃទី២៣ខែកក្តដាឆ្នាំ២០២៣៕

នាគសមុទ្រ