សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុនាំយកអំណោយផ្តល់ជួនប្រជាពលរដ្ឋចំនួន៣៤គ្រួសារ ក្នុងឃុំរាម ស្រុកព្រៃនប់ រងគ្រោះដោយសារខ្យល់កន្ត្រាក់

0

ខេត្តព្រះសីហនុ៖ លោកជំទាវ ប្រាក់ ច័ន្ទសុខា ហិរញ្ញឹកគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះ សីហនុ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ លោក គាំ សុខុម នាយកសាខា និងលោក អ៊ីធារិន ប្រធាន គណៈកម្មាធិការអនុសាខាស្រុកព្រៃនប់មន្ត្រីសាខាអនុសាខាលោកមេឃុំព្រមទាំងអ្នកស្ម័គ្រចិត្តនាព្រឹកថ្ងៃទី០១ខែ សីហា ឆ្នាំ ២០២៣ បាននាំយកនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន ៣៤គ្រួសារ ស្ថិតនៅក្នុងឃុំរាម ស្រុកព្រៃនប់ ដែល ទទួលរងផលប៉ះពាល់ ដោយសារខ្យល់កន្ត្រាក់។

អំណោយមនុស្សធម៌របស់សាខាកាកក្រហមកម្ពុជាខេត្តព្រះសីហនុត្រូវបានចែកជួនក្នុងមួយគ្រួសារទទួលបានអង្គរ ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ត្រីខ១០កំប៉ុង, កន្ទេល១, ទឹកសុទ្ធ ១កេស,  ឃីតចំនួនមួយ កញ្ចប់ដោយក្នុងនោះមានដូចជា(មុង១ ភួយ១ សារុង១ ក្រម៉ា១)និងថវិកាចំនួន ១០ម៉ឺនរៀលផងដែរ។

លោកជំទាវ ប្រាក់ ច័ន្ទសុខា លោក ឯម ភាព និងលោក អ៊ីធារិន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខ ទុក្ខ និងក្ដីនឹករលឹកអាណិតអាសូរក្រៃលែងពីសំណាក់ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា ជា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខ ជូន ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្តីនឹករលឹកនិងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។

ជាមួយគ្នានោះផងដែរដោយ មាន ការផ្ដាំផ្ញើពីសំណាក់ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា ដល់ បងប្អូន ប្រជាពលរដ្ឋទាំង អស់សូមឱ្យបង្កើននូវការប្រុងប្រយ័ត្ន អំពីជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺគ្រុនឈិក ព្រោះខែនេះជារដូវស្សា សូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសំអាតអនាម័យនៅជុំវិញផ្ទះជាប្រចាំ រួមទាំងកំចាត់ដង្កូវទឹកព្រោះ វាអាច កើតក្លាយជាមូសខ្លា និងធានាថាមិនមានដង្កូវទឹក នៅក្នុងបរិវេណផ្ទះរបស់បងប្អូន តាមរយៈការកម្ទេចចោល និងលុបបំបាត់ចោល នូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ ដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ សំបកដូង និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញបរិវេណផ្ទះរបស់ លោក អ្នក ហើយត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗអោយបានស្អាត ដោយក្នុងនោះក៏សូម ឱ្យបងប្អូនទាំងអស់កុំភ្លេច ៣ការពារ និង៣កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ហើយសូមចូលរួមនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញអោយបានគ្រប់ៗគ្នាផងដែរ៕

នាគសមុទ្រ