ឯកឧត្តម អ៊ុំ ម៉ា​រ៉ា ចុះ​សំណេះសំណាល​ជាមួយ​ជាមួយ​សមាជិក​សមាជិកា​រ​គណៈបក្ស​ប្រជាជន​នៅ​ឃុំ​សង្កែ​ពីរ ចំនួន​៧០០​នាក់​

0

​ព្រះវិហារ​៖​នៅ​រសៀល​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៤ ឯកឧត្តម អ៊ុំ ម៉ា​រ៉ា ប្រធាន​គណៈកម្មាធិការ​គណៈបក្ស​ប្រជាជន​ខេត្តព្រះវិហារ និង​លោក សំ លាង​ទ្រី អនុប្រធាន​ក្រុមការងារ​បក្ស​ចុះជួយ​ស្រុក​ឆែប នឹង​ជា​ប្រធាន​ក្រុម​កា​ងារ​បក្ស​ចុះ​ពង្រឹង​ឃុំ​សង្កែ​ពីរ បាន​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ​សំណេះសំណាល ពាំនាំ​អំណោយ​ម៉ូតូ​ចំនួន​០៤​គ្រឿង និង​ពិសា​បាយ​សាមគ្គី​ជាមួយ​សមាជិក​សមាជិកា​រ​គណៈបក្ស​ប្រជាជន​មកពី​៣​ភូមិ ក្នុង​ឃុំ​សង្កែ​ពីរ និង​លេងល្បែង​ប្រជាប្រិយ​មាន​វិញ្ញាសារ ប្រកួត​ផឹកស្រា​បៀរ​អង្គរ បូមទឹក​ដាក់​ដប លោត​បាវ វាយក្អម និង​រាំលេង​កំសាន្ត ល្បែង​ទាំងអស់នេះ​ប្រជាជន​នៅ​តំបន់​នោះ​មិន​ធ្លាប់​លេង​កំសាន្ត​ទេ ដោយ​ពុំមាន​អ្នក​នាំ​លេង ។ ​

លោក សំ លាង​ទ្រី បាន​ឡើងរាយការណ៍​សង្ខេប​អំពី​សមត្ថ​ផល​នានា​ដែល​រូបលោក​និង​ក្រុមការងារ​បាន​កសាង​ជូន​ជា​ចំណងដៃ​សំរាប់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​សង្កែ​ពីរ ក្នុងនោះ​បានធ្វើ​ផ្លូវលំ​មាន​ចំងាយ​៤០០​០ម៉ែត្រ ស្ពានដែក​សសរឈើ​១​កន្លែង មាន​ប្រវែង​៧០​ម៉ែត្រ នៅពេល​ខ្លី​ខាងមុខនេះ​ក្រុមការងារ​បានរៀបចំ​ធ្វើ​ស្ពានដែក​សសរឈើ​១​កន្លែង​ទៀត មាន​ប្រវែង​ជាង​១០០​ម៉ែត្រ សាងសង់​សាលាឆទាន​មាន​ទំហំ​៨​ម៉ែត្រ​គុណ​៨​ម៉ែត្រ សង់​អំពី​ឈើ​សំរាប់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​បុណ្យទាន ទិញ​ដី និង​ចាក់ដី​បំពេញ ធ្វើ​ទីស្នាក់ការ​ថ្មី​របស់​គណៈបក្ស​ប្រជាជន​ឃុំ​សង្កែ​ពីរ ការកសាង​សមត្ថ​ផល​ជាច្រើន​ខាងលើនេះ ក៍ដោយ​សារ​មានការ​គាំទ្រ និង​លើទឹក​ចិត្ត​ពី​សំណាក់​ឯកឧត្តម អ៊ុំ ម៉ា​រ៉ា ផងដែរ ។

លោក សំ លាង​ទ្រី បាន​បន្តថាៈ សមត្ថ​ផល​នានា​ទាំងអស់​ខាងលើនេះ​មិនមែន​សំរាប់តែ​សមាជិក​សមាជិការ​គណៈ​បក្ស​ប្រជាជន​ទេ គឺ​សំរាប់​ប្រជាជន​ទូទៅ​នៅក្នុង​ស្រុក​ឆែប ក៍​ដូច​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ឃុំ​សង្កែ​ពីរ​ទាំងមូល ។ លោក សំ លាង​ទ្រ បានបញ្ជាក់​ថាៈ ថ្ងៃនេះ​ក្រុមការងារ​បានរៀបចំ​ពិធី​នេះ​ឡើង​ដើម្បី​ចង់ដឹង​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងពេល​ចូលឆ្នាំ​ប្រពៃណីជាតិ​របស់​យើង​នាពេលខាងមុខ លោក សំ លាង​ទ្រី បាន​បន្ត​ឲ្យ​ដឹង​ទៀតថាៈ ដ៍រាបណា​នៅមាន​គណៈបក្ស​ប្រជាជន នៅមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន

ដឹកនាំ​ប្រទេស​ដរាប​នោះ​នៅតែមាន​រូបលោក​ដឹកនាំ​ក្រុមការងារ​ចុះ​មកជួយ​អភិវឌ្ឍន៍​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ជូន​បងប្អូន​បន្តទៀត ថ្ងៃនេះ​បាន​នាំមក​នូវ​អំណោយ​ម៉ូតូ​ចំនួន​៤​គ្រឿង​ផ្តល់ជូន​ស្នាក់ការ​ភូមិ​សំបូរ ១​គ្រឿង ភូមិ​ជោគជ័យ ១​គ្រឿង ភូមិ​កា​ឡោ​ត ១​គ្រឿង និង​ទីស្នាក់ការ​គណៈបក្ស​ប្រជាជន​ឃុំ​សង្កែ​ពីរ ១​គ្រឿង រួមទាំង​ផ្លាកលេខ និង​ប័ណ្ណបើកបរ ។ ​ឯកឧត្តម អ៊ុំ ម៉ា​រ៉ា បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​ថ្លែងអំណរគុណ កោតសរសើរ​ដល់​លោក សំ លាង​ទ្រី នឹង​ក្រុមការងារ ដែល​បាន​ចំណាយធនធាន​ផ្ទាល់ខ្លួន​យ៉ាងច្រើន

សំរាប់​ការកសាង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍន៍​មូលដ្ឋាន នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សំរាប់​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ ឯកឧត្តម បាន​បន្តថាៈ សម្តេច​តេ​ជោ និង​សម្តេច​គិ​តិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​ប្រមុខ​ដឹកនាំ​ដ៍​ឈ្លាសវៃ​តែងតែបាន​គិតគូរ​នូវ​ភាពសុខសាន្តរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ទោះបី​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​បក្ស​ណា​ក៍ដោយ​មិន​រើសអើង មិន​ប្រកាន់​និ​នា្ន​ការ​នយោបាយ និង​ពណ៍​សម្បុរ​ឡើយ នៅក្នុង​ពិធី​នោះ​ឯកឧត្តម អ៊ុំ ម៉ា​រ៉ា រួមទាំង​គណៈប្រតិភូ​អមដំណើរ​បាន​ចូលរួម​ទទួលទាន​បាយ​សាមគ្គី និង​រាំលេង​កំសាន្ត​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ ៕ ដោយ ឈឿង ចាន់​ ​DSCN4888 DSCN4899 DSCN4950 DSCN4949