សាលាដំបូង​ខេត្តកំពង់ធំ បើក​ការប្រជុំ​មន្ដ្រីនគរបាល​យុ​ត្តិ​ធ​ម៍​

0

​កំពង់ធំ​=​ ​ដើម្បី​អនុវត្ត​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព​និង​មាន​តម្លាភាព​សុ​ក្រិត​និង​យុ​ត្តិ​ធ​ម៍​នោះ កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០១៥​សាលាដំបូង​ខេត្តកំពង់ធំ​បាន​បើក​កិច្ចប្រជុំ​ជាមួយ​មន្ត្រីនគរបាល​យុត្តិធម៌​ក្រោម​ការអញ្ជើញ​ចូលរួម​ពី​លោក​ឃ​ន​សុ​កល​ប្រធាន​សាលាដំបូង​ខេត្ត​Image18លោក​ព្រះរាជអាជ្ញា​លោក​ព្រះរាជអាជ្ញារង​លោក​ចៅក្រម​និង​មន្ដ្រី​មកពី​មន្ទីរ​ពាក់ព័ន្ធ​នានា​ជុំវិញ​ខេត្ត​!​ ​បន្ទាប់ពី​បាន​ស្តាប់​នូវ​ហេតុផល​ដែល​បានលើកឡើង​ចំនុច​សំខាន់ៗ​រួមមាន ទាំង​ចំ​
​នុ​ច​វិជ្ជមាន និង​ចំនុច​អវិជ្ជមាន​របស់លោក​ព្រះរាជអាជ្ញា លោក​ព្រះរាជអាជ្ញារង លោក​ចៅ​
​ក្រម ព្រមទាំង​មតិ​របស់​មន្ត្រី​ពាក់ព័ន្ធ​នានា​រួចមក​!Image41
​ ​លោក ឃ​ន សុ​កល ប្រធាន​សាលាដំបូង​ខេត្តកំពង់ធំ និង​ជា​ប្រធាន​នៃ​អង្គប្រជុំ មាន ប្រសា​ស​ន៏​ថា​!​កិច្ចប្រជុំ​នៅថ្ងៃនេះ​គឺ​យើង​និយាយ​គ្នា​ក្នុងនាម​ជា​ដៃគូរ​សហការ​ល្អ ក្រោម​ដំ បូល​ផ្ទះ​តែមួយ​!​ក្នុង​មួយរយៈ​ពេលកន្លងមក បងប្អូន​បានទទួល​នូវ​បទបញ្ជា​តាម​ដីការ​ក្តី ឬក៏​
​បញ្ជា​ផ្ទាល់មាត់​ក្តី​ឲ្យ​អនុវត្ត ទោះបីជា​ពេញចិត្ត​ឬ​មិន​ពេញចិត្ត​ក៏ដោយ​ក៏​បងប្អូន​ខិតខំ​
​អនុវត្តបាន រួមមាន ដីការ​សាកសួរ ដីការ​ចាប់ខ្លួន ដីកាឃុំខ្លួន ដីការ​ដោះលែង រាល់​ដី​
​ការ​ទាំងអស់​ស្ថាប័ន​តុលាការ​ត្រូវបញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ បន្តរ​!​អាស្រ័យ​ហេតុ​ដូច្នេះហើយ ទើបបានជា​យើង​ត្រូវមាន​ទំនាក់ទំនង​ល្អ​រវាង​នគរបាល​
​យុត្តិធម៌ ជាមួយនិង​ស្ថាប័ន​តុលាការ​ក្នុង​អនុវត្ត​ច្បាប់​ប្រកបដោយ​ប្រសិទ្ធ​ខ្ពស់ សុ​ក្រិត និង​
​យុត្តិធម៌​!​ជាពិសេស​នៅពេលដែល​លោក​ចៅក្រម​និង​លោក​ព្រះរាជអាជ្ញា​ចេញ​ដីការ​ឲ្យ​អនុ វត្ត​នោះ ក្នុងនាម​ជា​មន្ត្រីនគរបាល​យុត្តិធម៌ ត្រូវតែ​អនុវត្ត​ឲ្យ​បាន​លឿន​កុំ​ឲ្យ​ពន្យា​ពេល​យូរ​
​នាំ​ឲ្យ​រាំ​ស្ទះ​ដល់​ការងារ​នៃ​ការអនុវត្ត​ច្បាប់​! ធ្វើ​ឲ្យ​មាន​កង្វល់​ដល់​ប្រជាពលរដ្ឋ​មួយចំនួន​
​តវ៉ា​មកដល់​ស្ថាប័ន​តុលាការ​វិញ​!​អញ្ចឹង​ហើយ​យើង​គួរ​ចៀសវាង​បញ្ហា​នេះ កុំ​ឲ្យ​មាន​តទៅ​
​ទៀត​។​
​ ​ ​ ​ ​ ​ ​ ​ ​ ​ប៊ុន រិទ្ធី​ ​Image19Image36