បុរស​ម្នាក់​ជិះ​កង់​មិន​ប្រយ័ត្ន ត្រ​រថយន្ត​ផ្តាច់​ព្រលឹង​ឆាប​យក​ជីវិត​ស្លាប់​យ៉ាង​អាណោច អាធម្ម​

0


​កំពង់ធំ​៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​រន្ធត់ បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ មុខ​តំណាងរាស្ត្រ នៅមុខ​ផ្សា​កំពង់ធំ ស្ថិតក្នុង​ភូមិ​ទី​១​សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន ដោយសារតែ​រថយន្ត​ផ្តាច់​ព្រលឹង បើក​មក​ផ្តាច់​សង្ខា​បុរស​ម្នាក់ ខណៈពេលដែល​កំពុងតែ​ជិះ​កង់ បណ្តាល​ឲ្យ​ដាច់​ខ្លួន​ជា​ពីរ​កំណាត់ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​
​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១.១០​នាទី​យប់ ថ្ងៃទី​២០ ខែ កក្កដា ឆ្នាំ​២០១៥​នៅ​ចំនុច​មុខ​ផ្សា​កំពង់ធំ ស្ថិតក្នុង​ភូមិ​ទី​១ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន ដែល​បាន​បង្ករ ឡើង​ដោយ​រថយន្ត​យី​ឌុប ដឹក​ធ្ងន់​បាន​បុក​បុរស​ម្នាក់​ខណៈពេល​កំពុង​ជិះ​កង់​ហើយ​កិន​ចំពាក់​កណ្តាល​ខ្លួន​ស្លាប់​យ៉ាង​អាណោចអាធម្ម ។

​តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា រថយន្ត​បង្ករ​ឲ្យ​មាន​មនុស្ស​ស្លាប់​ពាក់​ស្លាក លេខ 3A1245 និង​មិន​ចាំ​ខេត្ត​ណា បាន​បើកបរ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំនុខ​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​កង់​ឆ្លងថ្នល់​មកពី​ទិញ​មី​នៅមុខ​ផ្សា​កំពង់ធំ ដោយ​សភាព​ស្រវឹង​ជោគ ច​កិន​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ចំណែក រថយន្ត​បង្ករ​ក៏​បន្ថែម​ល្បឿ​ង​បើក​គេចខ្លួន​បាត់ស្រមោល​រីឯ​សាកសព​ត្រូវបាន​ប្រគល់​ឲ្យ​សាច់ញ្ញាតិ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។​IMG-20150721-WA0005IMG-20150721-WA0005
​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ មឿង នឿន ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ស្អាង ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្តកំពង់ធំ មានមុខរ​បរជា​កម្ម​ករ​ដឹក​ទឹកកក នៅក្នុង​រោងចក្រ​ទឹកកក​ក្នុង​ក្រុង​ស្ទឹងសែន មហាជន​ទូទៅ បាន​បង្ហើប​ឲ្យ​ដឹងថា សមត្ថកិច្ច​នៃ​ស្នងការ ខេត្តកំពង់ធំ ហាក់បីដូចជា យឺតយ៉ាវ ក្នុង​ការបំរើ​ផលប្រយោជន៍ ដល់​ប្រជាពលរដ្ឋ ទាំង​បញ្ហា​អគ្គីភ័យ ទាំង​បញ្ហា​សន្តិសុខ និង​ការទប់ស្កាត់​បទល្មើស​កើតឡើង ជាក់ស្តែង យន្ត​យី​ឌុប​បុក​មនុស្ស​ស្លាប់​មនុស្ស​ផ្អើល​ពេញ​ខេត្ត​ក៏​សមត្ថកិច្ច​ដែល​ប្រចាំការ​តាម​ដងផ្លូវ ពុំ​អាច​វែកមុខ​រក​រថយន្ត យ​ក្យ​នេះ​បានទេ ទាំង​កងរាជអាវុធហត្ថ ប៉ុស្តិនគរបាល រហូតដល់​អធិការដ្ឋាន​ស្រុក​សន្ទុក និង​ស្រុក​បារាយ​ណ៏ ហេតុ​អី​ក៏​ចាប់​រថយន្ត​យី​ឌុប​ដែល​បង្ករ​មិនបាន​បើសិនជា​រថយន្ត​ធុន​តូច ដឹក​គ្រញូង​មិនបាន​បង់​ផ្លូវ ទោះ​ជាមាន​ស្លាប​ហោះ​ក៏​ហោះ​ពុំរួច​ពី​ទឹកដី​ខេត្តកំពង់ធំ ។​
​ដោយ ប៊ុន រដ្ឋា

IMG-20150721-WA0004