អបអរ​ខួប​ទី​១៥១​ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ ២០១៤ ក្រោម​ប្រធានបទ ខ្ញុំ នឹង​កាកបាទក្រហម

0

​ខេត្តកំពង់ធំ ៖ ពិធី​អបអរ​ខួប​១៥១ ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍ​ក្រហម ត្រូវបាន​ប្រារព្វ​ពិធី​នៅក្នុង​សាលប្រជុំ សាលាខេត្ត​កំពង់ធំ កាលពី​ព្រឹក​ថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ​២០១៤​ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល សមាជិក​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល គណៈបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​ទី​១ រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ ជួយ​ខេត្តកំពង់ធំ និង​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ និង​ជា ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា ព្រមទាំង​ប្រធាន អនុ ប្រធាន មន្ទីរ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ស្ថាប័ន ចូលរួម​ចំនួន ៥៥០​នាក់​។​

​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បាន​ពី​របាយការណ៍ សកម្មភាព ដែល​សាខា​កាកបាទក្រហម កម្ពុជា ខេត្តកំពង់ធំ បាន​មានប្រសាសន៍ថា សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ពុំមាន​មូលដ្ឋាន សម្ភារៈ​សេវាកម្ម ដើម្បី​ស្វែងរក​ធនធាន សម្រាប់ធ្វើ​សកម្មភាព​មនុស្សធម៌​ឡើយ ដូច្នេះ​ការ​ប្រារព្វ​ពិធី​នា​ថ្ងៃ នេះ​គឺជា​ឳ​កាស​សម្រាប់​គៀងគរ​រក​មូលនិធិ សម្រាប់​ត្រៀម​បង្ក​ការ និង​ឆ្លើយតប​ជួយ​ដល់​ជនរងគ្រោះ ក្នុង ចំណោម​មធ្យោបាយ រក​មូលនិធិ​ផ្សេងៗ ដែល​បានធ្វើ​កន្លងមក​ដូចជា ការលក់​ឆ្នោតវត្ថុ​អនុស្សាវរីយ៍ ការដាក់ ហឹប​ភាគទាន តាម​វត្ត​អារាម តាម​រមណីយដ្ឋាន ក្រុមហ៊ុន និង​ភាគទាន​ពី​សមាជិក ទ្រទ្រង់​ប្រចាំឆ្នាំ ព្រមទាំង ការអំពាវនាវ​ពី​សប្បុរសជន និង​ការចូលរួម​ពី​ព្រះសង្ឃ​។

សកម្មភាព​ទាំងនេះ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​មនុស្សធម៌ ក្នុងការ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ រួម​កម្លាំង​សាមគ្គី ផ្តល់នូវ​ក្តីសង្ឃឹម និង​ភាពកក់ក្តៅ ដល់​អ្នករងគ្រោះ អ្នករងគ្រោះ​ទាំងឡាយ មាន​ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ កុមារកំព្រា គ្រួសារ​ជនពិការ អ្នករស់នៅ​ជាមួយ មេរោគ​អេដស៍ ជម្ងឺអេដស៍ អ្នក​ជួប​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ និង​ឧបត្តិហេតុ​ផ្សេងៗ ដែល​ទទួលបាន ពី​សាខា​កាកបាទក្រហម​ខេត្តកំពង់ធំ ។​ ​ឯកឧត្តម បណ្ឌិត ងួន ញ៉ិល បាន​អាន​សេចក្តី​ថ្លែង​ការ របស់​សម្តេច​កិត្តិ​

ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុង​អង្គ​មេ​ទ្ទិញ ខួប​១៥១ ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ ២០១៤ ក្រោម​ប្រធានបទ ខ្ញុំ​និង​កាកបាទក្រហម កា​កា​បាទ​ក្រហម​បាន​ឈាន​ឆ្ពោះទៅមុខ រួច ជាស្រេច ដោយ​ឆ្លុះ​ប​ញ្ជាំ​ង​អំពី​ការបំពេញ​តួនាទី ដ៏​មាន​សារៈសំខាន់​ទៅតាម​បរិបទ​ជាតិ និង​អន្តរជាតិ អន្តរជាតិ ដើម្បី​ទទួលបាន​ជោគជ័យ​ថ្មី ក្នុងការ​បម្រើ​សកម្មភាព​មនុស្សធម៌ និង​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន នូវ​គោ​ការណ៍ ត្រឹមត្រូវ​ទាំង ៧ របស់​

រចនា​កាកបាទក្រហម និង​តាម​វិស័យ​ស្នូល​ទាំង​៤ នៃ​យុទ្ធសាស្ត្រ ២០១១​ដល់ ២០២០ របស់​កាកបាទក្រហម​កម្ពុជា ការគ្រប់គ្រង​គ្រោះមហន្តរាយ ការអប់រំ​ថែទាំ សុខភាព​តាម​សហគមន៍ ការលើកកម្ពស់​គោលការណ៍​គ្រឹះ តម្លៃ​មនុស្សធម៌ សេចក្តីថ្លៃថ្នូរ របស់​មនុស្សជាតិ និង​វប្បធម៌​អហឹ​ង្សា គ្រប់​កាលៈទេសៈ តាម​ទិស​ស្លោក ទីណា​មានទុក្ខ​ទីនោះ​មាន​កាកបាទក្រហមកម្ពុជា រួម​កម្លាំង​គ្នា​ដើម្បី​មនុស្សធម៌ និង វប្បធម៌​ចែករំលែក​ចាប់ផ្តើម​ពី​ខ្ញុំ ។​ ​

នៅក្នុង​ពិធី​អបអរ​ខួប​១៥១ កាកបាទក្រហមកម្ពុជា​សាខា​ខេត្តកំពង់ធំ ត្រូវបាន​ឯកឧត្តម ងួន ញ៉ិល បាន​ឧ​ប​ត្ថ ម្ភ ថវិការ​ផ្ទាល់ខ្លួន ចំនួន​៥០០០​ដុល្លា ព្រមទាំង​សប្បុរសជន ជុំវិញ​ខេត្តកំពង់ធំ សរុប​បាន​ចំនួន ២១៧២៥ ដុល្លា និង ៣០,៣៣១,១០០ រៀល ។​ ​ ​Image21 Image23 Image24 Image25 Image26 Image27 Image28 Image22