​ ​បិទ​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥​និង​ជួបជុំ​ហូបបាយ​សាមគ្គី​ពង្រឹង ភាព​ជិតស្និត

0

​កំពង់ស្ពឺ​=​ព្រឹក​ថ្ងៃទី​២៧​ខែមករា ឆ្នាំ​២០១៦​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ​បាន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥​និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦​ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ូ សំ​អួន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​គណៈបញ្ជាការ​ឯកភាព លោក​ឧ​ត្ត​ម​សេនីយ​ត្រី​ជូ សារុន​មេបញ្ជាការ​ខេត្តកំពង់ស្ពឺ ដែលមាន​ការចូលរួម​ពី មន្ត្រីរាជការ​ជុំវិញ​សាលា មេបញ្ជាការ​ក្រុង ស្រុក ស្នាក់ការ ប្រធាន​មន្ទីរ​គ្រប់​ជំនាញ ដែលមាន​ចំនួន ២១៣ នាក់​។​ក្នុង​កិច្ចប្រជុំ​នោះ​គ្រប់​កងឯកភាព​ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ម្នាក់ៗ បាន​ឡើង​បញ្ចេញមតិ​រាល់​សកម្មភាព​ការងារ​ទាំង​ចំណុចខ្លាំង ខ្សោយ និង​អ្វីខ្លះ​ដែលមាន​ការជួប​ការលំបាក​កន្លងមក ហើយ​មូល​នានា​ដែល​នៅមាន​ភាពអវិជ្ជមាន មិនអាច​បង្ក្រាប សង្គ្រោះ​ទាន់ពេល ហើយ​ការទប់ស្កាត់​នៅមានកម្រិត​។​
​លោក​ឧ​ត្ត​ម​សេនីយ​ត្រី ជូ សារុន​មេបញ្ជាការ​ខេត្តកំពង់ស្ពឺ បាន​អាន​របាយ​ការ​ណ៏ ទាក់ទង​ការងារ​ឆ្នាំ​២០១៥ ថា សកម្មភាព​របស់​អង្គភាព បាន​ចូលរួម​យ៉ាងសកម្ម​គ្រប់​ការងារ​សង្គម ក្នុង​នោះបាន​ផ្តោត​យ៉ាងសំខាន់​លើ​ការងារ ការពារ​សុ​វត្ត​ភាព សន្តិសុខ​តាម​មូលដ្ឋាន​នានា ។​
​មេបញ្ជាការ​បន្តថា បើ​ទោះ​ក្នុង​បី​ក្នុង​ឆ្នាំ​២០១៥​មាន​ករណី​ដែល​គួរ​ឲ្យ​បារ​ម្ម​ណ៏​មែន តែ​បញ្ចា​ការដ្ឋាន​បាន សហការ​ណ៏​ជាមួយ​ស្នងការ​នគរបាល និង​ឈានទៅ​វែកមុខ​ចាប់​ជ​នស​ង្ស​យ័​បាន​ក្នុងករណី ជំរិត​នៅ​ស្រុក ឧដុង្គ និង​មួយ​ករណី​ទៀត ប្លន់​ទូរ​មាស​បាញ់សម្លាប់​ស្មៀនឃុំ​នៅ​ផ្សា​ត្រពាំង​ក្រឡឹង ត្រូវបាន​ឃាត់ខ្លួន​បាន​ទាំងអស់ ។​
​មេបញ្ជាការ​បន្ថែមថា បន្ទាប់ពី​ការងារ​បង្កា បង្ក្រាប ការពារ​សុ​វត្តិភាព​ជូន​ពលរដ្ឋ អង្គភាព​បាន​កសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ ក្នុង​អង្គភាព​សម្រាប់​ឆ្នាំ​២០១៥ បញ្ជាការដ្ឋាន​ខេត្ត កសាង​អាគារ​ថ្មី​ដែលមាន​ចំនួន ២៨៧២ ម៉ែត្រ​ការេ​ដែល​និង​ចំណាយ​អស់​ទឹកប្រាក់​១៤៣៥៤៤ ដុល្លា និង​២៦៥,៧៥៧៥០០​រៀល និង​ជួសជុល​អាគារ​ប្រជុំ​២៨០​ការេ អស់ប្រាក់​៣៣៩០​ដុល្លា​និង​១៦២,៨០០០០​រៀល ។ ទាំងនេះ​នៅ​មិនទាន់​បានគិត​ក្រុង ស្រុក ស្នាក់ការ​សន្តិសុខ នានា​ដែល​កំពង់មាន​ការអភិវឌ្ឍ​ន៏​គួរ​ឲ្យ​កត់សម្គាល់​ដែរ ។
​ឯកឧត្តម អ៊ូ សំ​អួន គណៈបញ្ជាការ​ឯកភាព​ខេត្ត​កំពង់​ស្ពឹ​ក៏បាន​លើកឡើងថា កងកំលាំងប្រដាប់អាវុធ​ទាំងអស់​មានការ​សហកា​រ​គ្នា​បានល្អ ជាពិសេស​កងរាជអាវុធហត្ថ​បាន​បំពេញភារកិច្ច​ជួយ​ដល់​ការងារ​សង្គម​ជាច្រើន​នាពេល​កន្លងមក ក្នុង​នោះបាន​បំពេញ ការងារ​ការពារ​ក្នុង​ពិធីបុណ្យ​អុំទូក​ដែល​ទើប​កន្លងទៅ​ថ្មី​នេះ​បាន​ប្រសើរ ។ ឯកឧត្តម​អភិបាលខេត្ត​ក្នុងនាម​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត ក៏បាន​ក្រើនរំលឹក​ដល់​អង្គភាព​ឲ្យ​មានការ​ត្រួតពិនិត្យ​រាល់​សកម្មភាព ក្រុម​ក្មេង ប្រើប្រាស និង​ចែកចាយ​គ្រឿងញៀន ក្នុង​មូលដ្ឋាន​ដែល​នៅ​សេសសល់​ជា​បន្តទៀត ពីព្រោះ​គ្រឿងញៀន​ជា​ប្រភព​នៃ​ការកើនឡើង​បទល្មើស ។​ដោយ​អភិបាលខេត្ត​ប្រដូច​បញ្ហា​គ្រឿងញៀន​ថា ការជាប់​ព​ន្ធ័​ធនាគារ​ជា​ចង្កោម និង​ជា​ក្រុម សូម្បីតែ​មន្ទីរ​ព​ន្ធ័​ធនាគារ​ដែលមាន​ចំណុះ ត្រឹម​ជាង​២០០​នាក់​ពេល​ទណ្ឌិត​កើនឡើង​ដល់​ទៅ​ជាង ៤០០​នាក់​ដែលជា​ចំនួន​មួយ​គួរ​ព្រួយ​បារ​ម្ម​ណ៏ ។ ឯកឧត្តម​អភិបាលខេត្ត​បាន​សង្កត់ធ្ងន់ កងកំលាំង​ត្រូវ​ចូលរួម​ឲ្យ​បាន​បញ្ហា​ច្បាប់​ចរាចរ​ណ៏ ដែល​មកទល់ពេលនេះ​គ្រោះថ្នាក់​ចរាចរ​ណ៏​បានសម្លាប់​មនុស្ស​ជាល​ក្ខ​ខណៈ ក្រុម​ដែលមាន​ចំនួន​ច្រើន ដូចនេះ​កងកំលាំង​ជា​អ្នកអនុវត្ត​ច្បាប់​ត្រូវគោរព​ឲ្យ​បាន ដើម្បី​ឲ្យ​ពលរដ្ឋ​ធ្វើតាម ។​
​ក្រោយ​បិទ​ប្រជុំ​បូកសរុប​ការងារ ឆ្នាំ​២០១៥ ទិសដៅ​បន្តការងារ​ឆ្នាំ ២០១៦​នៅពេល​ល្ងាច ឯកឧត្តម អ៊ូ សំ​អួន​អភិបាលខេត្ត​កំពង់ស្ពឺ​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត និង​ជួបជុំ​បាយ​សាមគ្គី​ជា​មន្ត្រីរាជការ​ជុំវិញ​សាលាខេត្ត កងកំលាំង​ទាំង​៣ និង​ក្រុមអាជីវករ ផងដែរ ៕​

ដោយ ភ្នំស្រួច IMG_0750 IMG_0748 IMG_0720 IMG_0703