បុរស​ជនជាតិ​ចិន​បើក​បុក​រថយន្ត​កាមរី​ឆ្លាម​រង​ការខូចខាត​ហើយ​ព្យាយាម​បើក​រត់​ជ្រុល​បុក​ម៉ូតូ​ស្កូ​ប​ពី​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​៦​នាក់​

0

​ភ្នំពេញ​៖ យុវជន​ម្នាក់​និង​នារី​២​នាក់​បាន​រងរបួស​ធ្ងន់​ខណៈដែល​ពួកគេ​កំពុង​ជិះ​ម៉ូតូ​ហើយ​ត្រូវបាន​រថយន្ត​លិច​ស៊ី​ស​LX470​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​៣​នាក់​ស្រវឹងស្រា​បើក​បុក​ពីក្រោយ​ពេញទំហឹង​អូស​ជាង​១០០​ម៉ែត្រ​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ច្រងាង កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២២​ខែឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ឡាក់​គី តាម​បណ្ដាល​ឲ្យ​ផ្លូវ​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​ចំកា​មន​។​

​តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​លិច​ស៊ី​ស LX470 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2E-2529 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​៣​នាក់​ដែល​បាន​បើក​បុក​រថយន្ត​ម៉ាក​កាមរី​ឆ្លាម​ខណៈ​ចត​ស្ងា​ម​ស្ថិតក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ​ឲ្យ​រង​ការខូចខាត​ហើយ​បាន​ព្យាយាម​បើក​រត់រ​ហួត​ដល់​ផ្លូវ​ព្រះសីហនុ​មុខ​ផ្សារ​

ទំនើប​ឡាក់​គី​ក៏​ជ្រុល​បុក​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ស លា​ផ្លា​ឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ​1CC-8557 ជិះ​គ្នា​៣​នាក់​ក្នុងនោះ​មាន​នារី​២​នាក់​រួម​ដំណើរ​ជាមួយ ធ្វើដំណើរ​ស្រប​ទិស​គ្នា​បុក​ពីក្រោយ​ពេញទំហឹង​ហើយ​អូស​ជាង​១០០​ម៉ែត្រ​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់​ចំណែក​រថយន្ត​ក្រឡាប់​ផ្ងារជើង​ច្រងាង​។​ ​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ចំណែក​រថយន្ត​និង​ម៉ូតូ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​និង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំកា​មន​ដើម្បី​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​៕01 03 04 02