ស្នងកាដ្ឋាននគបាលខេត្តព្រះសីហនុឃាត់ខ្លួនជនជាតិចិន៣នាក់ក្រោយពេលពួកគេប្រើប្រាស់អាវុធខ្លីមួយដើមចូលទៅអុកឡុកក្នុងកាស៊ីណូ«អូស្កា»

0

ខេត្តព្រះសីហនុ៖ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង២៣.៣០នាទីយប់ថ្ងៃទី២៨សីហា ឆ្នាំ២០២៣ ត្រង់ចំណុចកាស៊ីណូ «អូស្កា» ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចប៉ូលិសស្នងការដ្ឋាននគបាលខេត្តព្រះសីហនុបានបញ្ជាក់ថាក្រោយមានសេចក្តីរាយ ការណ៏ពីបងប្អូន ប្រជាពលរដ្ឋថាមាន ជនជាតិចិន៣នាក់ បានកាន់កាំភ្លើងខ្លីមួយដើម សម្រុកចូលការស៊ីណូ «អូស្កា»រួចមកសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗផដែរនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដកហូតបានអាវុធខ្លី១ដើម រួចនាំខ្លួនទៅសាកសួរនៅស្នងការរដ្ឋានខេត្តព្រះសីហនុ។

បច្ចុប្បន្ន​ ជនសង្ស័យទាំង០៣នាក់កំពង់ត្រូវបានសមត្ថកិច្ចប៉ូលិសធ្វើការសាកសួរ ដើម្បីបន្តនិតីវិធីតាម ផ្លូវច្បាប់៕

នាគសមុទ្រ