ជនសង្ស័យចំនួន១២នាក់ត្រូវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជួនកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរគ្រឿងញៀន

0

ខេត្តព្រះសីហនុ៖  លោកវរសេនីយ៍ត្រី ឡុងគឹមហួរ នាយការិយាលយ័ប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថ ខេត្តព្រះសីហនុបានឱ្យដឹងថានៅព្រឹកថ្ងៃទី០២ខែកញ្ញា ឆ្នាំ ២០២៣នេះ ជនសង្ស័យចំនួន១២នាក់ ស្រីចំនួន ០១ នាក់រួមនិងវត្ថុតាង(គ្រឿងញៀន) ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ព្រះសីហនុ ផ្តន្ទាទោស ពាក់ព័ន្ធបទ ល្មើស ជួញដូរ ប្រើប្រាស់និងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់។

ជនជនសង្ស័យ៖ ១-ឈ្មោះអ៊ីន សុខល់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាង កញ្ចក់ ស្នាក់នៅបន្ទប់ជួល ភូមិ ០២ សង្កាត់ ០១ក្រុងព្រះសីហនុ ។២.ឈ្មោះឆេង ចិត្ត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី ស្នាក់នៅបន្ទប់ជួល ភូមិ០២ សង្កាត់ ០៣ ក្រុងព្រះសីហនុ។៣.ឈ្មោះចៀម លិ ភេទប្រុស អាយុ២៨ ឆ្នាំ  ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី ស្នាក់នៅបន្ទប់ជួល ភូមិ ០១សង្កាត់០៣ក្រុងព្រះសីហនុ។៤.ឈ្មោះ ផាន សម្បត្តិ ភេទស្រី អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅភូមិ ០២ សង្កាត់ ០៣ ក្រុងព្រះសីហនុ ។៥.ឈ្មោះ សៅ សាឡន ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាង សំណង់ ស្នាក់នៅ ភូមិ ០២ សង្កាត់ ០៣ ក្រុងព្រះសីហនុ ។៦.ឈ្មោះម៉ៅ សំណាង ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ  មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិ០៣ សង្កាត់ ០៤ ក្រុងព្រះសីហនុ។៧-ឈ្មោះជុំ ម៉ៃ ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើតៅហ៊ូ ស្នាក់នៅ ភូមិ ០៣ សង្កាត់ ០៤ ក្រុងព្រះសីហនុ ។ ៨.ឈ្មោះខៀវ ចាន់នី ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរសំណង់ ស្នាក់នៅ ភូមិ ០៤ សង្កាត់ ០៤ក្រុងព្រះសីហនុ។៩-ឈ្មោះចេង សុធារ៉ា ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅ  ភូមិ ០២ សង្កាត់ ០៣ ក្រុងព្រះសីហនុ។១០-ឈ្មោះស៊ាម ឡៃហ៊ាង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅ ភូមិ ០១ សង្កាត់ ០៤ ក្រុងព្រះសីហនុ។ទី១២-ឈ្មោះចឹង ថាន់អ៉ី ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិវៀតណាម មុខរបរម៉ាស្សា ស្នាក់នៅ ភូមិ ០៤ សង្កាត់ ០៤ ក្រុងព្រះសីហនុ។១២-ឈ្មោះព្រំ សារិទ្ធ ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកំពង់ផែ ស្នាក់នៅ ភូមិ ០៥ សង្កាត់ ០៤ ក្រុងព្រះសីហនុ។

ជនសង្ស័យខាងលើត្រូវបានចាប់ខ្លួនដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហ្ថតខេត្តព្រះសីហនុ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ  គឺចាប់នៅត្រង់ចំណុច អូសំអាត ស្ថិតក្នុងភូមិ០២សង្កាត់០៣ក្រុងព្រះសីហនុនាវេលាម៉ោងប្រមាណ១៩.០០នាទីថ្ងៃតី២៩ខែសីហាឆ្នាំ២០២៣។ក្រោយចាប់ខ្លួនសមត្ថកិច្ចបានធ្វើការដកហូតបានវត្ថុតាងរួមមាន៖/ម្សៅសថ្លា ចំនួន១៦កញ្ចប់ ទម្ងន់ ៨៥.៦៨ក្រាមទាំងសំបក./ដបជក់០២/ជញ្ជីង០១/ទូរសព្ទ ១៣ គ្រឿង៕នាគសមុទ្រ